រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

Breaking News, មុននេះបន្តិច! អាជ្ញាធរខេត្តកណ្ដាល សម្រេចបិទផ្សារពហុកីឡាដ្ឋានខេត្តកណ្តាល ក្រោយពីបើកបានមួយថ្ងៃ , ខាងមន្ត្រីសុខាភិបាលរកឃើញអ្នកឡើងកំដៅលើសពី ៣៧អង្សាសេ ចំនួន១១នាក់

(ខេត្តកណ្តាល) យ៉ាងហោចណាស់ក៏មានមនុស្សចំនួន ១១នាក់ ត្រូវបានខាងជំនាញមន្ត្រីសុខាភិបាលពិនិត្យឃើញមានកំដៅមិនប្រក្រតី លើសពី ៣៧អង្សាសេ រហូតដល់ចំនួន ១១នាក់ ទើបអាជ្ញាធរខេត្តកណ្ដាលសម្រេចបិទផ្សារពហុកីឡាដ្ឋានខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះជាបណ្តោះអាសន្ន ។ 

សូមបញ្ជាក់ផងដែរថា, ក្រោយពីមានបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត អោយបិទផ្សារខាងលើនេះ ក្រុមសមត្ថកិច្ចក្នុងនោះមានការដឹកនាំផងដែរពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានឲ្យកម្លាំងយករថយន្តដឹក អ្នកដែលលើសកំដៅចំនួន ១១នាក់ យកទៅធ្វើចត្តាឡីស័កនៅព្រែកសំរោង ។ ដោយឡែកចំពោះផ្សារពហុកីឡាដ្ឋានខេត្តកណ្ដាល ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចធ្វើការហ៊ុំព័ទ្ធ ដើម្បីយកសំណាកអ្នកដែលកំពុងលក់នៅក្នុងទីនោះ និងអ្នកដែលបានចូលទិញទំនិញគ្រប់បែបយ៉ាង ។ 

បច្ចុប្បន្ននេះ កម្លាំងនគរបាលខេត្តកណ្ដាលរួមជាមួយនឹងកម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរក្រុងតាខ្មៅ កំពុងតែធ្វើកិច្ចការនេះដោយប្រុងប្រយ័ត្នបំផុត ដើម្បីទប់ស្កាត់មិនឱ្យអ្នកនៅក្នុងផ្សារចេញដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមាន សមត្ថកិច្ច៕














Previous Post Next Post