ខេត្តសៀមរាប÷ រថយន្តសណ្តោងមួយគ្រឿង បានបើកបរ ចុះពីលើភ្នំដងរែក ហើយជ្រុលចង្កូត ក្រឡាប់ធ្លាក់ផ្លូវ នៅស្រុកអន្លង់វែង នៅវេលាម៉ោង 9 ព្រឹកថ្ងៃទី 4 ខែឧសភា ឆ្នាំ2021 នៅលើផ្លូវលេខ 67B ចន្លោះបង្គោលគីឡូលេខ 132~133) ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
គ្រោះថ្នាក់នេះ បានបង្ករឡើងដោយរថយន្ត HINO សណ្តោងពណ៌ស ពាក់ស្លាកលេខ 70-9573 ដឹកជី ចេញពីច្រកអន្តរ ជាតិជាំ ហើយអ្នកបើកបរ ឈ្មោះ វ៉ាន់ ឆៃ ភេទប្រុស អាយុ 53 ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំ-ស្រុកជោគជ័យ ខេត្តនគររាជសី មា ប្រទេសថៃ និងម្នាក់ទៀត ឈ្មោះ ឆាន លាវ ភេទប្រុស អា យុ63ឆ្នាំ ជនជាតិថៃ រស់នៅភូមិឃុំ ដូចខាងលើ អ្នកទាំងពីរ មិនមានរងបួសឡើយ។
សមត្ថកិច្ច បានបញ្ជាក់ថា ករណីខាងលើ គឺបណ្តាលមកពីរថ យន្តដាច់ហ្វ្រាំង៕