រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យពីរនាក់ ដែលបានធ្វើសកម្មភាព គាស់សោរ​ផ្ទះប្រជាពលរដ្ (គាស់សោរទ្វារផ្ទះប៉ុនប៉ងលួចទ្រព្យសម្បត្តិ)

 ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យពីរនាក់ ដែលបានធ្វើសកម្មភាព គាស់សោរ​ផ្ទះប្រជាពលរដ្ឋ នៅចំណុចផ្ទះលេខ ១០០N ផ្លូវ ៨៥BT ភូមិ ចំរើនផល២ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ០១ម៉០០នាទី​រំលង​អាធ្រាត្រ ។ 


 

១-ជនសង្ស័យឈ្មោះ ហ៊ុន សុផល ហៅ ង៉ោ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។

 ២-ឈ្មោះ ឡេង ស៊ីណាត ហៅ ស្នា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។

ជនរងគ្រោះឈ្មោះ ប៊ុន លីលឹមឈាង ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែ ទីលំនៅផ្ទះលេខ ១០០N ផ្លូវ ៨៥BT ភូមិ ចំរើនផល២ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក ៖ -ម៉ូតូសណ្តោងរ៉ឺម៉កចាស់ចំនួន ០១ គ្រឿងមិនស្គាល់ម៉ាក ពណ៌ ខ្មៅ លេខតួ+លេខម៉ាស៊ីនរលុបមើលមិនច្បាស់, ញញួរចំនួន ០១, ដង្កាបចំនួន ០២, សោរចិញ្ចៀនលេខ​១៧ ចំនួន ០១ និងទុលឡឺវីសចំនួន ០១ ដើម (របស់ជនសង្ស័យឈ្មោះ ហ៊ុន សុផល) និងម៉ូតូ​សណ្តោង​រ៉ឺម៉កចាស់ចំនួន ០១ គ្រឿងមិនស្គាល់ម៉ាក ពណ៌ ខ្មៅ លេខតួ+លេខម៉ាស៊ីនរលុបមើល​មិនច្បាស់ (របស់ជនសង្ស័យឈ្មោះ ឡេង ស៊ីណាត) ។

 បច្ចុប្បន្នជនសង្ស័យទាំង ០២ នាក់ឈ្មោះ ហ៊ុន សុផល ភេទ ប្រុស អាយុ ៣១ ឆ្នាំ, ឈ្មោះ ឡេង ស៊ីណាត ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។





 


 

Previous Post Next Post