តព្រះសីហនុ៖ ស្ត្រីវ័យក្មេងម្នាក់ នាព្រឹកថ្ងៃទី៩មេសារឆ្នាំ២០២១នេះ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងក្រឡុកក្បែរផ្លូវមួយកន្លែងស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង និង ខេត្តព្រះសីហនុ ដោយពុំទាន់ដឹងអំពីមូលហេតុច្បាស់លាស់នៅឡើយទេ។
ជុំវិញហេតុការណ៏នេះ បងប្អូនប្រជាពលរដ្ឋ ដែលបានចោមរោមមើល បានបង្ហើបថា ហេតុការណ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅហេលាម៉ោងប្រមាណ៨និង០០នាទីថ្ងៃទី៩មេសារឆ្នាំ២០២១ បន្ទាប់ពីបុរស់ម្នាក់បានរត់ទៅប្តឹងសមត្ថកិច្ច ទាក់ទិនទៅនឹងប្រទះឃើញសពស្ត្រី ក្រោយរូបគាត់បានដើរទៅដោះបង្កៃត្រី នៅអូរ ក្បែរកន្លែងកើតហេតុ នាវេលាម៉ោងជាង៧ព្រឹក។
ជុំវិញករណីនេះ សមត្ថកិច្ចមូលដ្ឋាន បានបង្ហើបព័ត៏មានបឋមថា ចំពោះករណីនេះ សមត្ថកិច្ចនៅពុំទាន់អាចសន្និដ្ឋានបាននៅឡើយទេ ព្រោះសពស្ត្រីរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណ គ្មានសាច់ញ្ញាត្តិចូលខ្លួនមកបំភ្លឺ គ្រាន់តែដឹងថា ស្ត្រីរងគ្រោះ មានភិនភាគ រាង្គស្តើង សម្បុរខ្មៅស្រអែម កម្ពស់១ម៉ែត្រ៥០ជាង អាយុចន្លោះ២០ ទៅ២៤ ឆ្នាំ ពាក់អាវយឺតពណ៏លឿងលាយផ្កាខ្មៅ ខោយឺតពណ៏ខ្មៅស្នូតស ពាក់ស្រោមជើងពណ៏ប្រផេះ។នៅលើក្បែរខ្លួនសាកសព បានបន្សល់ទុកខោប្រុស ពណ៏ខ្មៅ អាវយឺតពណ៏ក្រហម អាវស ស្នូតខ្មៅ និង ផ្លែនិងដងឡាមពណ៏ខៀវ។
ដោយឡែក លោក សារ៉ាត់ វិទ្យា ប្រធានការិយាល័យ បច្ចេកទេស និងវិទ្យាសាស្ត្រ(ការិយាល័យពិនិត្យសាកសព) នៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ បានគូសបញ្ចាក់ថា ចំពោះករណីនេះ សមត្ថកិច្ចនៅពុំទាន់កំណត់បានថាជាករណីឃាត់កម្ម គំនុំ ឬ ករណីប្លន់សម្លាប់ ឬ ជាករណីរំលោភសម្លាប់ បាននៅឡើយទេ ព្រោះក្នុងសំណុំរឿងនេះសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវស៊ើបអង្កេត ដោយសារសាកសពពុំស្គាល់អត្តសញ្ញាណ។
ក្រោយពិនិត្យរួចសាកសព ត្រូវបានបញ្ជូនមករក្សាទុកនៅមន្ទីពេទ្យបង្អែកចំការចេក រងចាំសាច់ញ្ញាត្តិមកទទួលយកទៅធ្វើបុណ្យ។