រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ករណី គ្រោះថ្នាក់ចរាចរណ៏ រវាងរថយន្ត នឹងម៉ូតូ បណ្តាលអោយបុរសម្នាក់ស្លាប់

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗខណៈដែលជិះម៉ូតូមួយគ្រឿងត្រូវរថយន្ដក្រឡុកស៊ីម៉ងត៍បើកកៀរ រួចកិនចំក្បាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងហ្គ្រេនភ្នំពេញ ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។
 
 
សពជនរងគ្រោះមានឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកឯ តៃកុងរថយន្តបង្កឈ្មោះសាន សែន អាយុ ២៨ឆ្នាំ មុខរបរជាតៃកុងរថយន្ត មានទីលំនៅភូមិសំរោងក្អែ ស្រុកសំរោងធំ ខេត្តកណ្តាល។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកឃ្លីក​មួយគ្រឿង ពណ៌ក្រហមលាយខ្មៅ សេរី២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1AW-8049 បើកបរដោយយុវជន​ម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងហ្គ្រេនភ្នំពេញ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនល្មម លុះមក​ដល់​ចំណុចកើតហេតុខាងលើ ក៏មានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1750 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសគ្នាមកពីក្រោយក្នុងល្បឿនលឿនគួរសម ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនកែងផ្លូវ៥៩៨ រថយន្តបត់ស្តាំដៃ បានកៀរម៉ូតូបណ្ដាលឲ្យម្ចាស់ម៉ូតូ​ដួលបោកនឹងថ្នល់ចូលក្រោមកង់រថយន្តកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានរួមជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ក៏បានចុះមក​ដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការវាស់វែងយកម៉ូតូនិងរថយន្តបង្កយកទៅរក្សាទុកនៅស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយចំណែកឯ សពសមត្ថកិច្ចធ្វើ​កំណត់ហេតុរួចប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
 




 

 

Previous Post Next Post