Saturday, February 20, 2021

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


ខេត្តកំពង់ធំ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើត ឡើងបណ្តាលឲ្យនារីម្នាក់ស្លាប់យ៉ាង​អណោច​​អធម ខណៈនារីម្នាក់ជិ:ម៉ូតូម៉ាកវេវ ពណ៏ខ្មៅ ឌុបបងស្រីបង្កើតនិងក្មួយប្រុស វ៉ាជែង​រយន្​តខាងស្តាំហើយ​ឡើងមកថ្នល់វិញត្រូវរយន្តធន់ធំ ដឹកគ្រឿងចក្រ បុកពេញ ទំហឹងបណ្តាលឲ្យស្រ្តី​ម្នាក់​ដែលជាបងស្រី​បង្កើត​ស្លាប់បាត់បង់ជីវិតបន្ទាប់ពីបញ្ជួនទៅដល់មន្ទីពេទ្យ ចំណែកបងស្រីដែល​ជាអ្នក​ឌុបរងរបួសធ្ងន់ ឯក្មួយ ប្រុសអាយុ៤ខួបម្នាក់របួសធ្ងន់ផងដែរ។ 

ហេតុការព៍គ្រោះថ្នាក់ចរាចរណ៍បង្ករភាពភ្ញាក់ផ្អើលនេះបានកើតឡើងកាលវេលាម៉ោង២និង៣០នាទី រសៀល​ថ្ងៃទី១៨ ខែកុម្ភ:ឆ្នាំ ២០២១ បណ្តោយផ្លូវជាតិលេខ៦ ចំណុចភូមិសំពង់ ឃុំប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ។ 

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាស្រ្តីរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ រឹន សុខណា អាយុ ២៥ឆ្នាំ និងឈ្មោះ មានសុភ័ណ្ឌ ភេទស្រីអាយុ២១ឆ្នាំ រងរបួសធ្ងន់បាក់ដៃ ឯឈ្មោះមាន សៀវម៉ីភេទ​ប្រុសអាយុ៤ខួប ត្រូវជាក្មួយបង្កើត រងរបួសធ្ងន់។ ជនរង គ្រោះទាំងអស់មានទីលំនៅភូមិចំបក់ជ្រុំ ឃុំ​ប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។ 

ប្រភពខាងលើបានឲ្យដឹងថា:មុនពេលកើតហេតុគេឃើញស្រ្តីរងគ្រោះខាងលើជិះម៉ូតូឌុបគ្នា វ៉ាជែងរថ យន្ត​​ខាងស្តាំហើយបត់ឡើងថ្នល់ជាតិវិញ បុករថយន្ត ពេញទំបណ្តាលឲ្យស្ត្រីស្លាប់បាត់បងជីវិត​បន្ទាប់​​​​បញ្ជូនទៅមន្ទីពេទ្យ និង២នាក់ទៀតរងរបួសធ្ងន់ចំណែកអ្នកបើកបររថយន្តចុះ​រត់គេចខ្លួន​បាត់។

ក្រោយកើតហេតុ វត្ថុតាងរថយន្តធន់ធំនិងអេស្កាវ៉ាទ័រព្រមទាំងម៉ូតូ យកទៅរក្សារទុកនៅអធិការដ្ឋាន​នគរ បាលស្រុកសន្ទុកដើម្បីរងចាំធ្វើការដោះស្រាយទៅតាមនិតិវិធី ដោយឡែកសាកសពស្រ្តីរង​គ្រោះសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី ។





 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136