រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រថយន្ត ដឹកកម្មកររោងចក្រ ៧០នាក់ បើកបុកគោ ក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល១៥នាក់ និងគោងាប់១ក្បាល

 

កំពង់ស្ពឺ៖ ហេតុការណ៍នេះបានកើតឡើងនាវេលា​ម៉ោង​៦​ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២០​ ខែកុម្ភ​:​ ឆ្នាំ​២០២១​ នៅលើ​ផ្លូវលំ​លេខ​109​ ត្រង់​ចំណុច​ភូមិ​ក្រាំង​ម្កាក់​ ឃុំ​តាំង​ក្រូច​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ ។​ ​

 តាម​របាយការណ៍ពីកន្លែងកើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ គ្រោះថ្នាក់​នេះ​បង្ក​ឡើង​ដោយ​ឡានមួយគ្រឿង ម៉ាក​ហ៊ី​យិ​ន​ដាយ​ ដឹក​កម្មករ​រោងចក្រ​ចំនួន​៧០នាក់​ ស្រី​៦៥​នាក់​ ព​ណ៌​ស​ ពាក់​ផ្លាក​លេខ​កំព ង់ស្ពឺ​ 3A-1399​ អ្នកបើកបរ​ឈ្មោះ​ ប៊ី​ សា​រិ​ន​ ភេទ​ប្រុស​ អាយុ​ ៣៥​ឆ្នាំ​ រស់នៅ​ភូមិ​ទឹក​ស្អុយ​ ឃុំ​ទំព័រ​មាស​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត​ មក​ដល់​ចំណុច​ខាងលើ​ បាន​បុក​គោ​ ១​ក្បាល​ សម្បុរ​ស​បណ្តា​ឲ្យ​រថយន្ត​ធ្លាក់​ផ្លូវ​ផ្អៀង​នៅ​ខាងជើង​ផ្លូវ​ បណ្តាល​ឲ្យ​ងាប់​គោ​ញី​ ១​ក្បាល​ និង​រង​របួសស្រាល​ចំនួន​១៥នាក់​ស្រី​ ។

​ ​ ​ចំពោះ​អ្នកបើកបរ​រថយន្ដ​ ក្រោយ​ពេល​កើតហេតុ​បាន​គេចខ្លួនបាត់ស្រមោល​ សមត្ថកិច្ចយក​វត្ថុ​តាង ទៅរក្សា​ទុក​នៅ​ប៉ុស្តិ៍​ នគរបាល​រដ្ឋបាល​តាំង​ក្រូច​ រងចាំសមីខ្លួនដោះស្រាយគ្នា តាមនិតិវិធី ៕



 

Previous Post Next Post