រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រវល់មើលកូនតូច ភ្លេចខ្លួនកូនម្នាក់ទៀតលង់ទឹក​ ស្រះស្លាប់បាត់បង់ជីវិត

ខេត្តកំពង់ធំ៖ កុមារាម្នាក់លង់ទឹកស្រះស្លាប់បង្កការភ្ញាក់ផ្អើល ខណៈម្តាយរវល់មើលកូនតូច ម្នាក់​ផ្សេងទៀត ។ 

ហេតុការណ៍ ខាងលើនេះកើតឡើងនៅវេលាម៉ោង១៣៖០០ ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១ នៅចំណុច​ស្រះទឹកក្រោយផ្ទះចំងាយ៥០ ម៉ែត្រស្ថិតក្នុងភូមិស្លាកែត ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ 

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា; កុមារាដែលលង់ទឹកស្រះស្លាប់ ឈ្មោះ ដុង រាត្រី អាយុ៥ឆ្នាំ ឪពុកឈ្មោះ ឈួន ចន្រ្ទា អាយុ២៨ឆ្នាំ និងម្ដាយឈ្មោះ ជឹម សុភ័ណ្ឌ អាយុ២៨ឆ្នាំរស់នៅភូមិ​ឃុំកើត​ហេតុ។ 

 

ស្រ្តីឈ្មោះ ជឹម សុភ័ណ្ឌ ត្រូវជាម្ដាយរបស់កុមារារង គ្រោះបានឲ្យដឹងថា មុនពេលកើតហេតុកូនរបស់​គាត់នៅអង្គុយលេងជាមួយគាត់ តែគាត់រវល់មើល កូនតូចម្នាក់ទៀត ក្រោយមកបាត់កូន​(កុមារ​រង​គ្រោះ) ស្រាប់តែមានឈ្មោះ យាំ ភេទស្រី អាយុ៣៩ឆ្នាំរស់នៅភូមិជាមួយគ្នាមក​សួរថា​មានបាត់កូនទេ គាត់ឃើញមានស្បែកជើងនិងអាវកូនក្មេងនៅលើគោកតែបាត់មនុស្ស ខ្លួនដើររកកូន​ដោយ ខ្លួនឯង​បានប្រទះឃើញស្បែកជើង និងអាវកូននៅក្នុងទឹកជាប់មាត់ស្រះខាងក្រោយផ្ទះចម្ងាយ៥០ម៉ែត្រ ខ្លួន​ក៏​ពឹងឈ្មោះសែម ខុម អាយុ៤៩ឆ្នាំនៅភូមិជាមួយគ្នា ឲ្យជួយមុជទឹករាវរកទើបឃើញ​សពកូនរបស់​ខ្លួនលង់ទឹកស្លាប់។ 

តាមការពិនិត្យដោយលោកគ្រូពេទ្យ លោកមេឃុំក្រវ៉ា សមត្ថកិច្ច និងលោកមេភូមិស្លាកែត សន្និដ្ឋាន​ថា ក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក (ថប់ដង្ហើម)មិនមានពាក់ព័ន្ធ​នឹងបទ​ល្មើសព្រហ្ម​ទណ្ឌឡើយ។ 

ក្រោយពិនិត្យសពចប់សព្វគ្រប់ សមត្ថកិច្ចប្រគល់សាកសព ជូនគ្រួសាររងគ្រោះដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

Previous Post Next Post