រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កាប់ត្រូវប្អូនស្រីបង្កើត របួសធ្ងន់ ក្រោយមកបានស្លាប់តាមផ្លូវពេលបញ្ជូនមន្ទីរពេទ្យ (នៅខេត្តបន្ទាយមានជ័យ)

  ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុក ព្រនេត្រព្រះ ឃាត់ខ្លួនពីបទប្រើអំពើ​ហឹង្សា​មានស្ថាន​ទម្ងន់​ទោស ដោយយកកាំបិតខ្វែវកាប់ទៅលើប្អូនស្រីបង្កើតរបស់ខ្លួន បណ្តាលឲ្យរង​របួសធ្ងន់ បន្ទាប់​មក​បាន​ស្លាប់តាមផ្លូវពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។
 

 
 
  ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ០៦និ៣០នាទីព្រឹកថ្ងៃទី១៩ខែកុម្ភៈ​ឆ្នាំ២០២១នៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ វរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ជនដៃដល់ឈ្មោះ យ៉ុន យ៉ាន ភេទប្រុស អាយុ51ឆ្នាំ ជនជាតិ ខ្មែរ សព្វថ្ងៃនៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
 
 ចំណែកជនរងគ្រោះឈ្មោះយ៉ុន យ៉េន ភេទស្រអាយុ39 ឆ្នាំ ត្រូវជាប្អូនស្រីបង្កើត រស់នៅផ្ទះជាមួយគ្នា ។ជនរងគ្រោះត្រូវជនសង្ស័យ ( កាប់ក្នុងផ្ទះមុខបន្ទប់ទឹក) ត្រូវក្បាលផ្នែកខាងស្តាំ ប្រវែង18 ស,ម ដាច់កូនដៃស្តាំ 01 ត្រូវខ្នងដៃឆ្វេង ប្រវែង 07 ស, ម ជនរងគ្រោះពេលបញ្ជូនទៅពេទ្យស្លាប់តាមផ្លូវ ។ 
 
  លោកអធិការបានបញ្ជាក់ថា៖ក្រោយពីកើតហេតុ ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគគរបាលស្រុក ដើម្បីធ្វើការសួរនាំ ។នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់​បានសារភាពថា៖ខ្លួន មានបំណងកាប់ទៅលើឈ្មោះ ជឿយ អេស អាយុ៤១ឆ្នាំជាប្អូនថ្លៃ( ប្តីរបស់​ប្អូនស្រី ) ដោយខឹងនឹងឈ្មោះជឿយ អេស ជាប្អូនថ្លៃ ដើរលេងច្រើននិងបំផ្លាញទ្រព្យសម្បតិ្ត ប្រាក់​ក្នុងផ្ទះអស់ច្រើន ទើបនៅព្រឹកថ្ងៃទី១៩ខែកុម្ភៈនេះគាត់មានបំណងកាប់ឈ្មោះជឿយ អេស តែឈ្មោះ​អេសនោះ នៅក្នុងបន្ទប់មិនចេញក្រៅដោយចាក់គន្លឹះជាប់ នៅពេលនោះគាត់ឃើញឈ្មោះយ៉ុន យ៉េន ដែលតែងតែកាងប្តី ចេញពីបន្ទប់ទឹកនៅក្នុងផ្ទះហើយគាត់ក៏មានចេតនា បានយកកាំបិតខ្វែវ​នោះកាប់ទៅលើ យ៉ុន យ៉េន អោយស្លាប់តែម្តង។
 
 លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់​ថា៖ជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយ​មានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
Previous Post Next Post