ខេត្តកំពង់ធំ៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងដោយ បុរសម្នាក់តូចចិត្តមានជម្ងឺប្រចាំកាយ បានចងកសម្លាប់ខ្លួន ។
ហេតុការណ៍ខាងលើនេះកើតឡើង នៅវេលាម៉ោង២៣៖៣០ នាទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិវល្លិ៍យាវ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ ម៉ៅ មុិច ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិ ឃុំកើតហេតុខាងលើ ។
តាមការបំភ្លឺពីឈ្មោះ ឈាត លឿន ត្រូវជាម្តាយបង្កើតសព បានអោយដឹងថាៈ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២១វេលាម៉ោង ១៩៖០០នាទី កូនរបស់គាត់(សព) បានត្អូញត្អែរថាមិនសូវស្រួលខ្លួនទេ គាត់ប្រាប់ថា អោយរកថ្នាំលេបទៅ ជនរងគ្រោះមិនបានលេបថ្នាំទេ ដើរចេញទៅដេកលើអង្រឹង លុះដល់ម៉ោង ២៣៖០០នាទី ខ្លួនក៏បានទៅហៅប្តីនៅឯផ្ទះ ពេលត្រលប់មកវិញ មិនឃើញកូនរបស់ខ្លួនដេកនៅលើអង្រឹងទេ ហើយបាត់ខ្សែរអង្រឹងម្ខាង ពេលនោះគាត់បានឆួលភ្លើងកែវរក មើលកូនក៏ឃើញចងកនៅនឹងផ្ទោងលើផ្ទះដោយខ្សែរអង្រឹងស្លាប់បាត់ទៅហើយ ។
ក្រោយទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍ រដ្ឋអំណាចភូមិ ឃុំបានចុះមកពិនិត្យដល់ទីកន្លែងកើតហេតុរកឃើញថាសាកសព មិនមានស្លាកស្នាមអ្វីគួរអោយសង្ស័យករណីឃាតកម្មឡើយ ។
តាមការសន្និដ្ឋានជនរងគ្រោះ ស្លាប់ដោយសារចងក នឹងខ្សែរអង្រឹងខ្លួនឯងតូចចិត្តមានជម្ងឺប្រចាំកាយ។
បន្ទាប់ពីពិនិត្យចប់បានធ្វើកំណត់ហេតុប្រគល់សាកសពអោយក្រុមគ្រួសារសពធ្វើបុណ្យតាម
ប្រពៃណី៕