រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

មនុស្សប្រុសស្រី៥នាក់បានរងរបួសធ្ងន់និងស្រាល ម្នាក់ទៀតបានស្លាប់នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ដោយសារ កាណូតជាប់ខ្សែហ្គារ

ខេត្តកំពង់ឆ្នាំង៖ គ្រោះថ្នាក់ផ្លូវទឹកបង្កឡើងដោយ(ទូកកាណូតស្មាច់)បើកជាប់ហ្គ័រ បុកច្រាំងទន្លេ បណ្ដាលឱ្យ​​ស្លាប់​ម្នាក់ របួ សធ្ងន់ស្រាល៥នាក់។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលា​ម៉ោង​១៣:៣០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចក្បាលកោះត្រែងព្រែក កាត់ឆ្លង​ទៅខេត្​តកំពង់​ឆ្នាំង ស្ថិតនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ លោក ប៉ាល់ ជឿន អធិការនគរបាលស្រុក​កំពង់​លែងបានឲ្យ ដឹងថា: នៅមុនពេលកើតហេតុជនរងគ្រោះ បានបើកកាណូតត្រឡប់មកពីធ្វើ​បុណ្យវិញ ។ខណ:មកដល់ចំណុចកើត ហេតុ ខាងលើ បានជាប់ខ្សែហ្គ័រម៉ាស៊ីន ដោយសារតែភាព​ស្លន់ស្លោ ទូក​បាន​រេចង្កូតទៅបុកមាត់ច្រាំងទន្លេបណ្តាលអោយបាក់ដាច់កាណូតអស់មួយ​កំណាត់​មុខ ជាហេតុនាំ​ឱ្យស្លាប់និងរបួស។ 

 



ករណីនេះ អ្នកបើកទូកស្មាច់ ដែលជាម្ចាស់ទូកខាងលើឈ្មោះ ភឿង សុភាព ភេទប្រុសអាយុ ២៨ឆ្នាំ រស់នៅ ភូមិក្រងផ្តិល ឃុំប្រឡាយមាស។បើកក្នុងទិសដៅ ពី ឃុំប្រឡាយមាស ទៅខេត្តកំពង់ឆ្នាំង ដោយ​មានអ្នករួមដំណើរចំនួន០៦នាក់ ដែលមានមានឈ្មោះដូចខាងក្រោម៖

១- ឈ្មោះ សួស តូ ភេទប្រុស អាយុ ៣០ឆ្នាំ ។ 

២- ឈ្មោះ ឈិន សុវ៉ាន ភេទ ប្រុស អាយុ ២៨ឆ្នាំ ។ 

៣- ឈ្មោះ សួន ធី ភេទ ប្រុស អាយុ ៣២ឆ្នាំ ។ 

៤- ឈ្មោះ ផុន ម៉េងហុង ភេទ ប្រុស អាយុ ២៥ឆ្នាំ។ 

៥- ឈ្មោះ ធួន សារិត (ហៅកុយ)ភេទ ប្រុស អាយុ ៣០ឆ្នាំ។ 

៦- ឈ្មោះ ផុន ម៉េងហៀង ភេទប្រុស អាយុ ២៨ឆ្នាំ ជាអ្នក បើកបរបាឡាស្មាច់បាន(ស្លាប់)អ្នកទាំង​អស់គ្នារស់នៅភូមិក្រ ងផ្តិលឃុំ ប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ 

សមត្ថកិច្ចនគរបាល ស្រុកកំពង់លែងបានបញ្ជាក់ឲ្យដឹងទៀតថា៖ ក្រោយពេលកើតហេតុជនរងគ្រោះដែលរងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅ

មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ។ដោយឡែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

 






Previous Post Next Post