រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីដឹកនាំកិច្ច ប្រជុំពិនិត្យវឌ្ឍនភាពការងារដោះស្រាយករណីរោងចក្រ

 កណ្តាល៖ រសៀលថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯក​ឧត្តម ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប និងជាប្រធានគណៈកម្មា​ការចម្រុះបាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះដោះស្រាយករណីក្រុមហ៊ុន ឌីកនើធី នីតធីង និងអ៊ីខូបេស ហ្វេកធើរី នៅសាលប្រជុំសាលាខេត្តកណ្តាល។
 
កិច្ចប្រជុំនារសៀលនេះមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត ឯកឧត្តម អ៊ូ រតនា អគ្គលេខាធិការរង អ.គ.ក.ប លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល មេធាវី តំណាង គ.ក.ប លោកប្រធាន អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល លោកនាយករងរដ្ឋបាលខេត្ត លោក លោកស្រីនាយកទីចាត់ការចំណុះរដ្ឋបាលខេត្តពាក់ព័ន្ធ លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលរងក្រុងតាខ្មៅ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួន



Previous Post Next Post