រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អភិបាល​រង ខណ្ឌ​មានជ័យ លោក ឌី រ័ត្នខេមរុណ ចុះសាកសួរសុខទុក្ខ នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ខណៈកំពុងព្យាបាលជំងឺ

ភ្នំពេញ៖ លោក​ ឌី​ រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ​ និងជា​ អភិបាល​រងខណ្ឌ​ នាថ្ងៃព្រហស្បតិ៍ ២រោចខែ ស្រាពណ៍ ឆ្នាំ ជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៦ ខែ សីហា ឆ្នាំ២០២០ វេលាម៉ោង ១១និង១៥ នាទី បានអញ្ជើញចុះសាកសួរសុខទុក្ខ លោក ម៉ៅ សាវឿន នាយនគរបាលប៉ុស្តិ៍ រដ្ឋបាលស្ទឹងមានជ័យទី១ ដែលកំពុងមានជំងឺសម្ពាធ សសៃឈាម​សម្រាកព្យាបាលនៅផ្ទះ ក្នុងបុរីសូនី ផ្លវលេខ ២៧ ផ្ទះលេខ ៣៨១ ភូមិឬស្សី២ សង្កាត់ស្ទឹងមាន​ជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


ក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ក៏បានផ្តាំផ្ញើការសាកសួរ ពី គណៈក្រុមប្រឹក្សាខណ្ឌ និង គណៈអភិបាលខណ្ឌ និង មន្រ្តីរាជការ​ចំណុះរដ្ឋបាលខណ្ឌជូនចំពោះ លោក ម៉ៅ សាវឿន រួមទាំងបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិ​សិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រហ្មសព្វសាធុការពរ សិរីសួស្តី ជ័យមង្គលវិបុល​សុខជូនចំពោះ លោកនាយនគរបាលប៉ុស្តិ៍ ឱ្យបានឆាប់ជាសះស្បើយ ពីជម្ងឺ ឆាប់មានសុខភាព​មាំមួន ដើម្បីបន្តដឹកនាំនៅក្នុងមូលដ្ឋាន បន្តទៅទៀត ។

 

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ក៍បានផ្តល់ជូននូវ សម្ភារមួយចំនួនមាន អង្ករ ៣០គីឡូក្រាម , មី២កេស , ទឹកសុទ្ធ២កេស , ត្រីខ ១យួរ , ទឹកក្រូច ១កេស រួមទាំងថវិកា ២០ម៉ឺន​រៀលផងដែរ ។ អត្ថបទពី ហង្សតូច






Previous Post Next Post