ភ្នំពេញ៖ នាល្ងាចថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ ដឹកនាំដោយ
លោកស្រី ស្វាយ សុជាតិ អភិបាលរងខណ្ឌ តំណាង ឯកឧត្តម ឃ្លាំង ហួត ប្រធានកិត្តិយសអនុសាខា ព្រមទាំងមន្ត្រីអនុសាខា បានអញ្ជើញចូលរួមពិធីបុណ្យសពលោកយាយ គុយ យ៉េន ដែលត្រូវជាម្តាយរបស់ លោកស្រី មាស រចនា អនុប្រធានការិយាល័យច្រកចេញចូលតែមួយខណ្
ឌជ្រោយចង្វារ
ដែលបានទទួលមរណភាពដោយជរាពាធ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ស្ថិតនៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបាននាំយកអង្ករ ៥០Kg, ទឹកសុទ្ធ ០២កេស, ទឹកផ្លែឈើ ០១កេស និងថវិកា ៥៥មុឺនរៀល ចូលរួមបុណ្យផងដែរ។
ថវិការខាងលើបានមកពី៖ ឯកឧត្តម ឃ្លាំង ហួត និងលោកជំទាវ ថវិកា ៥០មុឺនរៀល, លោកស្រី ស្វាយ សុជាតិ ថវិកា ៥មុឺនរៀល។
Tags:
សន្តិសុខសង្គម