រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ករណី មនុស្សស្លាប់ដោយ ចុះមុជទឹកបញ្ចូលខ្យល់ក្នុងពាងនៅក្រោមផ្ទះ នៅកំពង់ធំ


កំពង់ធំ៖​ ថ្ងៃសៅរ៍ ១១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២៧ ០៧ ២០១៩ វេលាម៉ោង០៨.០០នាទី ភូមិកំពង់ចម្លង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ មានមនុស្សលង់ទឹកស្លាប់ សពឈ្មោះ ខាត់ ឡូត ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរនេសាតត្រី នៅភូមិ ឃំុកន្លែងកើតហេតុ ។

សភាពនៃរឿងៈ តាមការបំភ្លឺពីឈ្មោះ ខាត់ អាយុ៥១ ឆ្នាំ ជាបងប្រុសបង្កើតសព បានបំភ្លឺថា៖ នៅថ្ងៃទី ២៦ ០៧ ២០១៩ វេលាម៉ោង ២២,០០នាទី ប្អូនគាត់បាន ចុះមុជទឹកបញ្ចូលខ្យល់ក្នុងពាងនៅក្រោមផ្ទះបណ្តែតទឹករបស់ខ្លួន ចុះមុជទឹកបាត់យូពេកប្រហែលកន្លះ ម៉ោងកូនបង្កើតសពក៏ចុះមុជតាម ទៅប្រទះឃើញសពនៅបាតដីក្នុងទឹកស្រង់មកដល់លើផ្ទះ ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

 ទទួលពត៌មានៈ កំលាំងនគរបាលប៉ុស្តិ៍ និងរដ្ឋអំណា ចមូលដ្ឋាន គ្រូពេទ្យបានចូ លរួមពិនិត្យសពមិនឃើញមានស្លាកស្នាមអ្វីដែលសង្ស័ យទៅលើអំពើឃាតកម្មឡើ​យ។ 

ក្រោយកើតហេតុ៖ សមត្ថកិច្ចសម្រេចសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសារលង់ទឹក នៅក្រោមផ្ទះអណ្តែតលើទឹក ពិតប្រាកដមែន បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ១២

​​



Previous Post Next Post