សភាពនៃរឿង ពីកន្លែងកើតហេតុ៖ តាមការបំភ្លឺរបស់ឈ្មោះ ឈួន ឆាត់ ភេទប្រុស អាយុ ៣៧ឆ្នាំនៅភូមិឃុំជាមួយ(ត្រូវជាអ៊ុំបង្កើត)បានបំភ្លឺថា៖ ថ្ងៃទី២៦.០៧.២០១៩ វេលាម៉ោងប្រហែល ១៦.២៥នាទីគាត់បាននាំក្មួយប្រុសទៅបង់សំ ណាញ់ជាមួយ នៅចំណុចតំបន់ខាងលើដោយឲ្យក្មួយប្រុសអង្គុយលើម៉ូតូចាំ ពេលកំពុងបង់សំណាញ់បានប្រហែលកន្លះ ម៉ោងស្រាប់តែរកក្មួយបាត់មិនឃើញ ក៏មករកនៅភូមិ ក្រែងវាមកផ្ទះ ក៏មិនឃើញទៀត ក៏នាំបងប្អូនរករាវរកក្នុងស្ទឹង៣០កញ្ញាវិញ តែដោយសាមេឃភ្លៀង និងមានខ្យល់ផង ហើយងងឹតទៀតក៏នាំគ្នាឈប់រក លុះព្រឹកឡើងថ្ងៃទី២៧. ០៧.២០១៩ វេលាម៉ោង៧.០០នាទីទើបរកឃើញសាកសពអណ្ដែតទឹកឃ្លាតពីកន្លែងចាំម៉ូតូចំងាយប្រហែល២០០ម មិនដឹងស្លាប់ពីពេល ណានោះទេ ។
ក្រោយកើតហេតុ៖ កម្លាំងជំនាញនគរបាលស្រុក និងប៉ុស្ដិ៍នគរបា លឃុំដូង និងអាជ្ញាធរភូមិបានចុះដល់កន្លែងកើតហេតុនិងពិនិត្យសាកសព។
ការពិនិត្យសពពុំមានស្លាកស្នាមអ្វីទេអាចឲ្យយើង សន្និដ្ឋានបានថា៖ ពិតជាស្លាប់ដោយសាលង់ទឹកប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ ។ ក្រោយមកសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ ១២ មូលហេតុៈ ចុះលេងក្នុងស្រះទឹក។