រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជន សង្ស័យ ០១នាក់ ទៅតុលាការដើម្បីកាត់ទោសទៅតាមច្បាប់


ភ្នំពេញ៖ សមត្ថកិច្ចជំនាញ ការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធ ហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ជាចោរ ឆ្លៀតឱកាសពួនស្ទាក់ប្លន់ប្រជាពលរដ្ឋនៅកន្លែងស្ងាត់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ។

ករណីនេះកើតឡើងកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២១:១៥ នាទី នៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ ជា ចាន់ចាំ ភេទប្រុស អាយុ៣០ឆ្នាំ បានធ្វើសកម្ម ភាពពួនស្ទាក់ និងយកដុំថ្មគប់ទៅលើប្រជា ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅកន្លែង
ងងឺតស្ងាត់ នៅចំណុចខាងលើ ដើម្បីប្លន់ទ្រព្យសម្បត្តិមានតម្លៃពីប្រជាពលរដ្ឋ តែត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌ មានជ័យឃើញ បានឃាត់ខ្លួនយកមក ទី បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

Previous Post Next Post