តាមការបំភ្លឺរបស់សាក្សី 1/.ឈ្មោះ សំ សារ៉ាត់ ភេទប្រុស អាយុ30ឆ្នាំនៅភូមិសំពុង ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ 2/.ឈ្មោះទិញ មឿក ភេទប្រុស អាយុ22ឆ្នាំនៅភូមិវាំងខាងត្បូង ឃុំតាំង ក្រសាំង ស្រុកសន្ទុកខេត្តកំពង់ធំ ។ បានបំភ្លឺថា ខ្លួននិងជនរងគ្រោះបានទៅធ្វើដំបូលផ្ទះឲ្យឈ្មោះ អ៊ូ ប៊ុន ណារិទ្ធិ ភេទប្រុស អាយុ 47ឆ្នាំនៅ ភូមិកើតហេតុខាងលើ។ ពេលកំពុងតែបាញ់វីសប្រក់ដំបូលផ្ទះ មានកំពស់3ម៉ែត្រ ក៏ស្រាប់តែឆ្លងចរន្តអគ្គិសនីពីឧបករណ៍ម៉ូទ័របាញ់វិសកាន់នឹងដៃ បណ្ដាលឲ្យជនរងគ្រោះ ឈ្មោះស៊ុន រដ្ឋនេះប្រកាច់ធ្លាក់ពីលើដំបូលផ្ទះធ្លាក់មកដី បណ្ដាលឲ្យរងរបួសធ្ងន់ ឃើញដូច្នេះក៏នាំគ្នាយកជនរងគ្រោះទៅកាន់មណ្ឌលសុខភាពតាំងក្រសាំង ពេលដល់ពេទ្យ ជនរងគ្រោះបានស្លាប់ហើយ ដោយសាររង របួសធ្ងន់ពេក។
កម្លាំងជំនាញ បានសហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាល បានទៅពិនិត្យជនរងគ្រោះ នៅក្នុងមណ្ឌលសុខភាព តាំងក្រសាំង ដោយមានគ្រូពេទ្យនៅទីនោះចូលរួមពិនិត្យដែរ។ ការពិនិត្យសាកសព មានស្នាម របួសនៅលើថ្ពាល់ខាងស្តាំ នៅលើជង្គង់ខាងឆ្វេងមានស្នាមរបួសចេញឈាមនៅនិង ក (សង្ស័យធ្លាក់បាក់ក)។
ពិនិត្យចប់យើងបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ការសន្និដ្ឋាន ជនរងគ្រោះ ពិតជាឆក់ ខ្សែភ្លើង ឆ្លងពីឧបករណ៍ម៉ូទ័រ ធ្លាក់ពីលើដំបូលផ្ទះបណ្ដាលឱយបាក់កស្លាប់ ។