កំពង់ធំ៖ ករណីមនុស្សស្លាប់ក្នុងទឹក នៅក្នុងឃំុសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សពជនរងគ្រោះឈ្មោះ ខា ឆៃ ភេទប្រុស អាយុ20ឆ្នាំនៅភូមិសំពៅមាស ឃំុសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរជាកសិករ។ បើតាមការបំភ្លឺរបស់ម្តាយឈ្មោះ ឃាត ខេង អាយុ54ឆ្នាំ បានបញ្ជាក់ថា៖ នៅថ្ងៃទី19.02.2019 វេលាម៉ោងប្រហែល18 ល្ងាច កូនប្រុសរបស់គាត់ឈ្មោះ ខា ឆៃ បានចេញពីកន្លែងស្នាក់នៅរកត្រីតំបន់បឹងរៀល ឃំុសានគរ ទៅលេងម្តាយមីងឈ្មោះ ជឿន អែម នៅចំណុចអន្លុងរាជហៅភូមិ4 តំបន់ព្រះគន្លង ក្នុងភូមិទួលនាងសាវ ឃំុផាត់សណ្តាយ ស្រុកកំពង់ស្វាយ ពេលកូនរបស់គាត់ចេញទៅមិនដឹងទៅដល់ផ្ទះម្តាយមីងឬមិនដល់ទេ តែបាត់មួយយប់។
លុះព្រឹកម៉ោងប្រហែល7 ទើបឃើញកូនមកដល់កន្លែងស្នាក់នៅវិញ ដោយឃើញមានមនុស្សជូនមកពីរនាក់ 1. ឈ្មោះ ជឿន រ៉ា ភេទប្រុស អាយុ22ឆ្នាំ 2. ឈ្មោះ ពៅ ឃ្លី ភេទប្រុស អាយុ17ឆ្នាំ ពេលមកដល់កូនរបស់គាត់ចូលដេកតែគាត់មិនបានសួរនាំអ្វីទេ រហូតដល់ម៉ោង13រសៀល ឃើញកូនមិនក្រោក គាត់ក៏ដាស់សួរកូនពេលនោះឃើញកូនមានរបួសភ្នែកនិងកន្ទុយភ្នែកហើមជាំប៉ោង ហើយសួរថាឯងកើតអ្វី កូនមិនឆ្លើយតបដេកទៅវិញ ដល់ម៉ោង17:30នាទីកូនគាត់ក្រោក ហើយប្រាប់ថា៖ ទៅបត់ជើងដោយយកបាឡាអុំចេញទៅក្រោយកន្លែងស្នាក់នៅ30ម៉ែត្រ។
កន្លះម៉ោងក្រោយមកបាត់កូនយូរក៏ឲ្យឈ្មោះពៅ ឃ្លីតាមមើល ស្រាប់តែឃើញកូនស្លាប់ផ្កាប់មុខអណ្តែតក្នុងទឹកបាត់ទៅហើយក្នុងជំរៅទឹកមួយម៉ែត្រ ពេលយកសពមកកន្លែងស្នាក់ នៅទើបឈ្មោះពៅ ឃ្លី ប្រាប់ថាយប់មិញឈ្មោះគ្រី ហុកវាយគាត់នៅកន្លែងផឹកស៊ីយប់មិញ។ តាមការបញ្ជាក់របស់ម្តាយឲ្យដឹងថា៖ កូនរបស់គាត់ធ្លាប់មានជម្ងឺស្កន់និងធ្លាប់ប្រកាច់ច្រើនដង។
សមត្ថកិច្ចជំនាញខាងកោសល្យវិច័យ ខេត្តនិងអធិការដ្ឋានស្រុកកំពង់ ស្វាយសហការជាមួយពេទ្យមណ្ឌលសុខភាពឃំុនិង អាជ្ញាធរដែនដី ចុះពិនិត្យសាកសព។ ស្ថានភាពសាកសព: សពមានស្នាមជាំខ្មៅពេញរង្វង់ត្របកភ្នែកលើខាងឆ្វេងហើមជិតភ្នែក និងមានស្នាមរបកស្បែកទំហំ1 ស.ម រាងមូលនៅចុង រង្វះភ្នែកខាងឆ្វេង។
ការសន្និដ្ឋាន: ឆ្លងតាមការពិនិត្យសព យើងសន្និដ្ឋានបានថា៖ - សពជនរងគ្រោះធ្លាប់ មានជម្ងឺប្រកាច់ជាញឹញាប់ (ជំងឺស្កន់ ) មានការហេវហត់ដោយមិនបានហូបបាយ និងក្នុងស្ថានភាពស្រវឹងពេលយប់រហូត ដល់ ល្ងាចកើតហេតុបណ្តាលឲ្យធ្លាក់ទឹកឈ្លក់ស្លាប់តែម្តងទៅ។

Tags:
ព័ត៌មានជាតិ