រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ករណីមនុស្សស្លាប់ដោយធ្វើអត្តឃាតចង(ក)នៅចំណុច ត្រពាំងស្រទៃ ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ



កំពង់ធំ៖ ករណីមនុស្សស្លាប់ដោយធ្វើអត្តឃាតចង(ក)នៅចំណុច ត្រពាំងស្រទៃ ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ប្រជាពលរដ្ឋដឹងហេតុការណ៏នៅវេលាម៉ោង ១៥និង២នាទី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ។ សពជនរងគ្រោះ ឈ្មោះសារី តុលា ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរ នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នធ្វើចំការ នៅតំបន់ត្រពាំងស្រទៃ ភូមិថ្មសំលៀង​ ឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ។

 បើតាមការបំភ្លឺរបស់ឈ្មោះកែវ ប៊ុនធឿន ភេទប្រុស អាយុ ៥៥ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់សព មានទីលំនៅ ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ និងឈ្មោះ ស្រេង វួចលីន ភេទស្រីអាយុ៥២ឆ្នាំត្រូវជា ម្ដាយបង្កើតរបស់សព បានប្រាប់​សមត្ថកិច្ចយេីងថា៖ កូនរបស់ខ្លួន ឈ្មោះ សារី តុលា នេះជាមនុស្សញៀនស្រា តែងនិយាយថាពិបាក ចិត្ត មានគេតាមដេញចាប់ រវើរវាយ ដើរវង្វេង(សតិមិនសូវគ្រប់)។

ម្តាយឳពុកសាកសព បានប្រាប់បន្តទៀតថា៖កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ បានទុកជនរងគ្រោះឲ្យនៅ ចាំចំការតែម្នាក់ឯង រីឯខ្លួន និងប្រពន្ធបាននាំគ្នាទៅចូលឆ្នាំចិន នៅឯស្រុកកំណើតភូមិស្វាយទាប។ ពេលត្រឡប់មកវិញ​ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៥និង២០នាទី ដល់រោងចំការរបស់ខ្លួនពុំឃើញកូនឈ្មោះ សារី តុលា នេះទេក៏នាំគ្នាដើររក មានឈ្មោះ អេង សុភា ភេទប្រុស អាយុ ៣០ឆ្នាំនិងឈ្មោះ អេងសុផល ភេទប្រុសអាយុ ៤០ឆ្នាំជាកម្មករបាននាំគ្នាដើររកក្នុងចំការចន្ទីខាង ក្រោយ បានចម្ងាយ២០០ ម៉ែត្រ ក៏ប្រទះឃើញសាក សព ជាកូនរបស់ខ្លួន បានស្លាប់ ដោយធ្វើអត្តឃាតចង(ក)និងមែកដេីម​ស្វាយចន្ទី ក៏នាំគ្នាពិនិត្យ មើលឃើញសាកសពត្រូវចង(ក)នឹងខ្សែរស្មាច់ភ្ជាប់​ នឹងមែកចន្ទី បានបាក់សង្កត់ពីលើសាកសព ឃើញដូច្នេះ ក៏បានរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលក្រយា។

កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុសហការជាមួយប៉ុស្តិ៍ និងរដ្ឋអំណាចភូមិឃុំ ដើម្បីធ្វើការពិនិត្យ ទីកន្លែងកើតហេតុ​និងសាកសព។ ការពិនិត្យនៅលើ(ក)សពមានស្នាម ទ្រុតទំហំ១ស.ម ពណ៌ក្រម៉ៅ ព័ទ្ធពីខាងមុខ រាងបញ្ឆិតទៅក្រោយ នៅលើដងខ្លួន ពុំមានស្លាក ស្នាមអ្វីទេ។
Previous Post Next Post