ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៏ បុរសម្នាក់ជាអនិជនខ្មែរអាមេរិច ជិះម៉ូតូប៉ះនិងធុងការពារសុវត្ថិភាពដែលអាជ្ញាធរ ដាក់បាំងបង្គោលភ្លើងបណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តធន់ធំដឹកសរសបេតុងបង្គោលភ្លើងកិនជាប់ក្រោមកង់រថយន្តស្លាប់យ៉ាងអាណោចអធម៌
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥៥នាទីរសៀលថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវណតព្រីត ភូមិទ្រង់មាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ សាន សុភ័ណ្ឌ ភេទប្រុសអាយុ ២៥ឆ្នាំស្នាក់នៅបុរីពិភពថ្មី ក្បែរវត្តសំរោងអណ្ដែតខណ្ឌសែនសុខ ជិត ៣ខែ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿងម្នាក់ឯងម៉ាកCLICKI ពណ៌ទឹកក្រូចលាយខ្មៅពាក់ស្លាកលេខភ្នំពេញ 1AJ-4320 បើកបរដោយជនរងគ្រោះធ្វើដំណើរតាមបណ្ដោយផ្លូវ ណតព្រីង ទិសដៅពីជើងទៅត្បូង។
នៅពេលកើតហេតុ អ្នកបើកបររថយន្តបង្កបានបើកទ្វារចុះរត់តែត្រូវបានប្រជាពលរដ្ឋដេញតាមចាប់បានប្រគល់អោយសមត្ថកិច្ច ប៉ុស្តិដោះស្រាយតាមនិតិវិធីច្បាប់ ។

Tags:
ព័ត៌មានជាតិ