រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សមត្ថកិច្ច បញ្ជូនខ្លួនយុវជនឈ្មោះ យិន ហេង ជាមនុស្សភេទទី៣ រហ័សនាម ហៅក្រៅថា ចំប៉ីខ្មៅ ទៅកាន់តុលាការ


ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌដូនពេញ បញ្ជូនខ្លួនយុវជនឈ្មោះ យិន ហេង ជាមនុស្សភេទទី៣ រហ័សនាម ហៅក្រៅថា ចំប៉ីខ្មៅ​  ដែលល្បីក្នុងបណ្ដាញសង្គម ហ្វេសប៊ុក មកដល់តុលាការហើយ គឺនៅរសៀលថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៩ ។ សូមបញ្ជាក់​ផងដែរថា កម្លាំងនគរបាលឃាត់ខ្លួនយុវជនរួបនេះ នៅខណ្ឌដូនពេញ នាល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩​ដោយកម្លាំង​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ និងស្នងការដ្ឋាន​នគរបាលរាជ​ធានីភ្នំពេញ។

យុវជនដែលឃាត់ខ្លួន​ ជាមនុស្សភេទទី៣ រហ័សនាម «ចំប៉ីខ្មៅ» គាត់បានធ្វើការបង្ហោះ ជាសាធារណៈ​ដោយ​បានជេរប្រមាថ​មកលើប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក្នុងន័យមើលងាយមើលថោក សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ។ សូមជម្រាបថា ការឈានទៅដល់ការឃាត់ខ្លួននេះ បន្ទាប់ពីយុវជន យិន ហេង ដែលមានគណនី Facebook ឈ្មោះ «ចំប៉ីខ្មៅ» បានបង្ហាញ​វីដេអូនៅលើបណ្ដាញសង្គម នៅខាងមុខព្រះបរមរាជវាំង ដោយប្រើប្រាស់នូវពាក្យពេចន៍ធ្ងន់ៗមកលើប្រទេសជាតិខ្លួនឯងដោយ
មិនបានគិតថាខ្លួនឯងក៏ជាខ្មែរដែរ ។
Previous Post Next Post