រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ផឹកស្រាស្រវឹងដើរដួលបោកក្បាល នឹងថ្នល់ដោយខ្លួនឯង រងរបួសធ្ងន់​

 
 ភ្នំពេញៈ បុរសម្នាក់ផឹកស្រវឹងបានដួលបែកក្បាលធ្ងន់ បន្ទាប់ពីផឹកស្រា ដើរតាមដងផ្លូវដួលខ្លួនឯង កាលពីវេលាម៉ោង៨​និង៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៥៣ កែង និងផ្លូវ១៥០ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នពេញ​។

 បន្ទាប់ពីត្រួតពិនិតមើល ជនរងគ្រោះមិនមានអត្តសញ្ញាណសំគាល់ខ្លួននោះទេ ជនរងគ្រោះមានវ័យប្រមាណជាង៣០ឆ្នាំ ស្លៀកខោពណ៌ខ្មៅ ជើងវែង ជនរងគ្រោះ សង្ស័យធ្វើការសំណង់ ។ ប្រភពពីប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍ នោះបាន​ឲ្យដឹងថា មុនកើតគេឃើញ ជនរងគ្រោះដើរស្មើជើងតាមបណ្តោយ ផ្លូវ២៥៣ទិសដៅពីត្បូតទៅជើងដោយ ដើរទ្រេតទ្រោត​ពេញដងផ្លូវដោយស្ថានភាពស្រវឹង ដោយមិនថា ជនរងគ្រោះផឹកស្រាពីកន្លែងណានោះទេ លុះមកដល់ចំណុចកើតហេតុខាងលើ បានដួលបោកទៅ នឹងថ្មល់បែកក្បាលហូរឈាមរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋជួយលើកយកដាក់ នៅតាមចិញ្ចើមផ្លូវដើម្បី​ជួយសង្គ្រោះបឋម និងបានទំនាក់ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ។

 
Previous Post Next Post