រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ចាប់បានឃាត.កដែលសម្លាប់ស្ត្រីម្នាក់ ហើយប្លន់យកទ្រព្យ​សម្បត្ដិជាច្រើនម៉ឺនដុល្លារ នៅស្រុកកណ្តាលស្ទឹង

 
  ខេត្ដកណ្តាល៖​ ស្នងការនគរបាលខេត្តកណ្តាល កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយកម្លាំងព្រហ្​មទណ្ឌខេត្តកំពង់ធំធ្វើការបង្ក្រាបឃាត.កដែលសម្លាប់ស្ដ្រីម្នាក់ប្លន់យកទ្រព្យសម្បត្ដិបានហើយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។

 សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ស្ដ្រីជាឃាត.កមានឈ្មោះ សុខ ចាន់ថា ភេទស្រី ស្នាក់នៅភូមិកើតហេតុ ។ សូមរំលឹកថា ស្ត្រី​អាយុ​៥៦ឆ្នាំ​ម្នាក់​ ត្រូវ​ចោរ ប្លន់​សម្លាប់​យក​ទ្រព្យ​សម្បត្តិ ​អស់​ជិត​៣ម៉ឺន​ដុល្លារ​ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​កាល​ពី​វេលាម៉ោង​៥ល្ងាច​ថ្ងៃ​ទី​១៤ ខែ​មករា ​ឆ្នាំ​២០១៩​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បឹង​ ឃុំ​រកា​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល ​។ ​ស្ត្រី​រងគ្រោះ​ឈ្មោះ​ ឈុន​ ទូ​ អាយុ​៥៦ឆ្នាំ​ មុខរបរ​ មេផ្ទះស្នាក់​នៅ​ភូមិ​បឹង​ ​ឃុំ​រកា​ ស្រុក​កណ្ដាល​ស្ទឹង ​ខេត្ត​កណ្ដាល​។
 
  នេះបើតាម​សម្ដី​របស់​ក្រុម​គ្រួសារ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅមុន​ពេល​កើតហេតុ ​ប្ដី​របស់​គាត់​បាន​ត្រលប់​មក​ពី​ធ្វើ​ការ​វិញ ​ស្រាប់​តែ​អត់​ឃើញ​ប្រពន្ធ​របស់​គាត់​ ភ្លាម​ៗ​នោះ​គាត់​បាន​ហៅ​ពី​រ​ទៅ​បី​ដង​តែ​អត់​តប​វិញ​សោះ​ ហើយ​ទ្វារ​ផ្ទះ​បេីក​ចំហរទៀត​ ។ ចំណែក​ឯ​បុរស​ជា​ប្ដី​ក៏​មិន​ចាំ​អារម្មណ៍​ដែរ​ ហើយ​គាត់​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ដើម្បី​ទុក​សម្ភារៈ​មួយ​ចំនួន​រួច​ក៏​ដេីរ​ចេញ​មក​វិញ​ ដើម្បី​ទៅ​កាត់​សក់​តែ​ពេល​ទៅ​ដល់​ផ្ទះ​ជាង​ ជាង​ថា​រវល់​ហើយ​បង​មិន​បាន​កាត់​ឲ្យ​ទេ​ ភ្លាមៗ​នោះ​គាត់​បាន​ធ្វើ​ដេីរ​​ត្រឡប់​មក​ផ្ទះ​វិញ​គាត់​បាន​ស្រែក​ហៅ​ប្រពន្ធ​របស់​គាត់​ម្ដង​ទៀត​តែ​នៅ​តែ​មិន​ឃើញ​ក៏​បាន​ដេីរ​រក​ជុំ​វិញ​ផ្ទះ​នៅ​តែ​អត់​ឃើញ​ទេ​ ហើយ​ទ្វារ​ផ្ទះ​នៅ​តែ​ចំហរ​ដ៏​ដែរ​។ មួយ​សន្ទុះ​ក្រោយ​មក​គាត់​បាន​ដេីរ​ចូល​ទៅ​ក្នុង​ផ្ទះ​ហើយ​បេីក​ទ្វារ​បន្ទប់​​ដេីរ​ចូល​ស្រាប់​តែ​ឃើញ​ប្រពន្ធ​របស់​គាត់​បាន​ដេក​ស្លាប់​នៅ​ពីមុខ​ទូលុយ​យ៉ាង​អាណោចអាធ័ម​ ភ្លាមៗ​នោះ​គាត់​បាន​ស្រែក​ឆោឡោ​ឲ្យ​អ្នក​ជិត​ខាង​​ជួយប្រពន្ធ​គាត់​​ផង​ព្រោះ​​ប្រពន្ធ​របស់​គាត់​បាន​ស្លាប់​បាត់បង់​បាត់​ទៅ​ហើយ​ ចំណែក​ឯ​ទូ​ដាក់​លុយ​និងគ្រឿង​អលង្ការ​មួយ​ចំនួន​ត្រូវ​បាន​បាត់​បង់​គ្មាន​សល់​ឡើយ​។

ឆ្ងល់ដែរបច្ចុប្បន្ននេះធនាគាច្រើនណាស់នៅស្រុកខ្មែរមេច មិនយកទៅដាក់ធនាគា ដែលជាកន្លែងមានសុវត្ថិភាព មានលុយទុក ខ្លួនឯងមិនសុវត្ថិភាពទេ ណាមួយមានគេចាំមើលតែយើងថាយើងមានលុយច្រើន ហើយយកទៅទុកឯណា កុំភ្លេចថាយើងនៅ កន្លែងងងិត ចោរនៅកន្លែងភ្លឺ។
Previous Post Next Post