រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សាហាវមែន!! ឈ្លោះគ្នា ពេលប៉ូលិសចូលទៅសួរនាំ ទាញ​ខ្សែក្រវ៉ាត់វាយទាំងប៉ូលិស នាំឲ្យរបួសទាំងប៉ូលីសទៀតផង



ភ្នំពេញៈ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូល​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុង ភូមិក្រាំងអងក្រង សង្កាត់ឃ្មួញ ខណ្ឌសែ​នសុខ មានក្មេងស្ទាវ២នាក់ ក្នុងណោម៤នាក់ ត្រូវប៉ូលិសសង្កាត់ឃ្មួញ ឃាត់ខ្លួន ខណៈពួកគេបានប្រើខ្សែក្រវ៉ាត់វាយកមលើ​សមត្ថកិច្ច បណ្តាឲ្យរបួសពេលទៅសួនាំរឿងឈ្លោះគ្នា។

 ជនសង្ស័យ ទី​១-ឈ្មោះ យ៉ាត ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមុខ​របរ​លក់ដូរ ស្នាក់នៅ​ផ្ទះជួល ភូមិព្រៃមូល សង្កាតើក្រាំងធ្នង់ ខណ្ឌសែ​នសុខ (គ្មានសារធាតុញៀន)។

២-ឈ្មោះ ផន សុផាន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃមូល សង្កាតើ​ក្រាំងធ្នង់ ខណ្ឌសែ​នសុខ (គ្មានសារធាតុញៀន)។

សាកសួរជនរងគ្រោះឈ្មោះ ប្រាក់ សូលី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ នគរបាលសង្កាត់ក្រាំងធ្នង់ ជនជាតិខ្មែរ ស្នាក់នៅភូមិ​ត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (របួសរលាតស្បែកកញ្ចឹងកផ្នែកខាងស្តាំមួយកន្លែង។ ក្រោយឃាត់ខ្លួន​សមត្ថកិច្ច​ដកហូតសម្ភារៈបន្សល់ទុក ៖ ខ្សែក្រវ៉ាត់ចំនួន១ , ម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពាក់ស្លាក​លេខតាកែវ 1H-0592។

មុនពេលកើតហេតុ ជនរងគ្រោះកំពុងយាមប្រចាំការនៅប៉ុស្តិ៍រដ្ឋបាកក្រាំងធ្នង់ ស្រាប់តែមានជនសង្ស័យ៤នាក់ បានជិះម៉ូតូ​មកឈប់ជិតសាលារៀនក្រាំងធ្នង់ ស្រែកឡូឡា ភ្លាមនោះជនរងគ្រោះបានដើរ​ចេញពីប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ មកសួរនាំ ស្រាប់​តែជនសង្ស័យឈ្មោះ កក្កដា បានដកខ្សែក្រវ៉ាត់ វាយមកលើជនរងគ្រោះចំ​កញ្ចឹងក បណ្តាឲ្យរបួស ភ្លាមនោះកម្លាំងល្បាត​ទៅដល់ចំណុចកើតហេតុ ឃើញធ្វើការឃាត់ខ្លួនជនសង្ស័យបាន២នាក់ យកមក​ធ្វើ​ការសាសួរនៅអធិការដ្ឋាននគរបាល​ខណ្ឌសែ​នសុខតែម្តង។

 ក្រោយមក​ជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ចំណែកបក្ខពួកជនសង្ស័យ២នាក់ទៀត​បានគេចខ្លួន។
Previous Post Next Post