Tuesday, January 15, 2019

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


 
 ភ្នំពេញ ៖ ករណីជួញដូរថ្នាំញៀន ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបាន និងដកហូតថ្នាំញៀន២១កញ្ចប់ រួមនិងវត្ថុតាង​មួយ​ចំនួនទៀត កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃអង្គារ ទី១៥​ ខែមករា ឆ្នាំ២០១៩ នៅចំណុច ផ្លូវបេតុង ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
 
  សមត្ថកិច្ចបានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា លោកវ.ឯក ហួរ ម៉េងវ៉ាង អធិការ នគរបាលខណ្ឌសែនសុខ កម្លាំងជំនាញ​ដែល​​ដឹកនាំដោយ លោកវ.ទោ ព្រហ្ម វណ្ណឌី អធិការរង ទទួលផែនបង្ក្រាបគ្រឿងញៀន បានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួន ជន​សង្ស័យ ចំនួន៥នាក់ កំពុងធ្វើសកម្មភាពជួញដូរ និងចែកចាយថ្នាំញៀន រួចដកហូត វត្ថុតាងជាច្រើន ។
 
  ជនសង្ស័យទាំង៥ រួមមានទី១មានឈ្មោះ ចាន់ រ៉ូម៉ា ហៅទៅ ភេទប្រុស អាយុ២៨ (មាន សាធាតុញៀន) ទី២ ឈ្មោះ សុវណ្ណា រ៉េត ភេទប្រុស អាយុ 36 ឆ្នាំ( មានសារធាតុញៀន) ទី៣ឈ្មោះ វណ្ណា រ័ត្ន ភេទប្រុស អាយុ៤៦ ឆ្នាំ (មានសារធាតុញៀន) ទី៤ ឈ្មោះ ឃុន វុធ ហៅជ្រុយ​ ភេទប្រុស អាយុ ៣៣ឆ្នាំ (មានសារធាតុញៀន) និងទី៥ ឈ្មោះ យឹម សំណាង ភេទប្រុស អាយុ៣៣ (មានសាធាតុញៀន) ។​ និងដកហូតបានថ្នាំញៀន សរុប២១កញ្ចប់ធំតូច កាំភ្លើងកែច្នៃ២ដើម និងវត្ថុតាងមួយចំនួនទៀត យកមកអធិការដ្ឋាន នគរបាលខណ្ឌ សែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕





សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136