រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កំលាំងសមត្ថកិច្ច ស្ទឹងមានជ័យ២ ឆ្មក់បង្ក្រាបក្រុមអ្នករត់ម៉ូតូឌុប និងរ៉ឺម៉កកង់បី ប្រមូលផ្ដុំគ្នាលេងល្បែងបាន៦នាក់

ភ្នំពេញៈ សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ២ ចុះបង្ក្រាបក្រុមអ្នករត់ម៉ូតូឌុប ដែលញៀននឹងល្បែង ដោយឃាត់ខ្លួនបាន៦នាក់ ខណៈកំពុងពពាក់​ពពូនគ្នាលេង​យ៉ាងអនាធិបតេយ្យ ដែលហេតុការណ៍​ខាងលើនេះ ធ្វើឡើង​នៅថ្ងៃអង្គារ ១៣ រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅម្ដុំភូមិឫស្សី ក្រុមទី១៦ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ 


បញ្ជាផ្ទាល់ពីលោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យ២​ សហការជាមួយលោក ណេង សាមឿន មេប៉ុស្ដិ៍សង្កាត់ស្ទឹងមានជ័យ២ បានចុះចាប់ក្រុមអ្នករត់ម៉ូតូឌុប ដែលញៀននឹងល្បែងឃាត់ខ្លួនបាន៦នាក់ ម៉ូតូ២គ្រឿង កង់បី២គ្រឿង នៅម្ដុំភូមិឫស្សី ក្រុមទី១៦ សង្កាត់ស្ទឹងមានជ័យ២ យកមកអប់រំណែនាំ ឈប់ឲ្យ​ពពាក់​ពពូនគ្នាលេង​យ៉ាងអនាធិបតេយ្យ​បែបនេះទៀតនោះទេ និងបានណែនាំម្ចាស់ផ្ទះ ឈប់ផ្ដល់ទីតាំងឲ្យលេងតទៅទៀត។



Previous Post Next Post