រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឪពុករវល់ធ្វើការងារ ម្តាយឆ្លងទន្លេនៅមន្ទីរពេទ្រ គាត់ផ្ញើកូននឹងយាយ មានអីដឹងលង់ទឹកស្លាប់ ពីកាលណា


ស្វាយរៀងៈ កុមារីម្នាក់អាយុ១៦ខែ បានដើរធ្លាក់ទឹកស្រះខាងមុខផ្ទះ ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលឪពុកយកមកផ្ញើនឹងម្តាយ ហើយរវល់ការងារ រីឯប្រពន្ធឆ្លងទន្លេសម្រាកនៅមន្ទីរពេទ្របាន៤ថ្ងៃ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥នាទីព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះយាយបង្កើតរបស់ខ្លួនត្រង់ចំណុចភូមិ ព្រៃតាយឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។


 ឪពុកក្មេងរងគ្រោះឈ្មោះ មាន សម្បតិ្ត អាយុ ២៥ឆ្នាំ មុខរបរ សំណង់ ម្តាយឈ្មោះ ស្រី ស៊ីណា អាយុ២២ ឆ្នាំ មុខរបរ កសិកររស់នៅភូមិ ឃុំកើតហេតុខាងលើហើយនៅព្រឹកថ្ងៃកើតហេតុឪពុកក្មេងរងគ្រោះ បានពរកូនមកផ្ញើម្តាយបង្កើត(ត្រូវជាយាយក្មេងរងគ្រោះ) ហើយរវល់ជាប់ធ្វើទ្វារដែកឲ្យគេ ។ ប្រភពដដែលបានបន្តទៀតថា ខណៈដែលឪពុកសួររកកូន ពេលនោះទើបដឹងថា បាត់កូន ក៏នាំគ្នាដើររក តែមិនឃើញ ក៏សង្ស័យធ្លាក់ស្រះទឹក ក៏ចុះរុករាវរកឃើញក្នុងស្រះទឹកមែន។


 សមត្ថកិច្ចបានឲ្យដឹងថា៖ កុមារីជនរងគ្រោះ មានឈ្មោះ ម៉ៅ ស្រីពេជ្រ អាយុ១ឆ្នាំ៤ខែ បានលង់ទឹកស្រះស្លាប់នៅមុខផ្ទះឈ្មោះ​ ស្រី ម៉ៅ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ កសិករ(ត្រូវជាជីតា) និងប្រពន្ធឈ្មោះ ផង់ អុន អាយុ៦៥ ឆ្នាំ មុខរបរ កសិករ (ត្រូវជាជីដូន) រស់នៅភូមិ ឃុំកើតហេតុខាងលើ ។ រហូតដល់ម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃដដែល ក៏បានរាយការណ៍មកប៉ុស្ដិ៍នគរបាលប្រសូតិ ហើយកម្លាំងប៉ុស្ដិ៍ ក៏បានចុះទៅដល់កន្លែងកើតហេតុពិនិត្យ និងធ្វើកិច្ចសន្យា ហើយបានប្រគល់សាកសពទៅឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី ។


 សមត្ថកិច្ចអះអាងថា ករណីខាងលើនេះ កើតឡើងដោយសារមូលហេតុ ឪពុកម្ដាយមានការធ្វេសប្រហែស ។ សូមចូលរួមសោកស្តាយផង និងសូមឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះកូនតូចៗ ដែលងាយរងគ្រោះករណីខាងលើនេះអីចឹង និងសូមអំពាវនាវដល់សប្បុរសជនទាំងអស់ ទាំងក្នុងស្រុក ទាំងក្រៅស្រុកមេត្តាជួយឧបត្ថម្ភដល់ក្រុមគ្រួសារកុមារីរងគ្រោះខាងលើ ដែលមានជីវភាពខ្វះខាត ហើយត្រូវបាត់បង់កូនជាទីស្រឡាញ់ថែមទៀត ៕




Previous Post Next Post