រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បុរសម្នាក់ចេញទៅនេសាទ​ ស្រាប់តែលិច​ទូក បណ្ដាលឲ្យ​លង់ទឹក​ស្លាប់


ពោធិ៍សាត់៖ មានករណីបុរសរង​គ្រោះជាអ្នក​នេសាទ​ម្នាក់ ​បាន​អុំទូក​ទៅដាក់​មងនៅ​ចំណុចអូរតាឡុះ (ហៅអូរ​ក្របីងាប់) ស្ថិតក្នុងភូមិលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបាត់​ខ្លួនដោយ​សង្ស័យ​លង់ទឹក​បាតអាង​វារីអគ្គី​សនីតាតៃ​ស្លាប់បាត់​បង់ជីវិត កាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

 យោងតាមការ​ឲ្យដឹងពីប្រជា​ពលរដ្ឋ​ឈ្មោះ សន ចាន់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ​ឃុំខាងលើ​បានប្រាប់​សមត្ថកិច្ចឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះឈ្មោះ ទៀង ទឿន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ​ឃុំជាមួយ​គ្នាបានចេ​ញទៅមើល​មងដែលខ្លួ​នបានទៅ​ដាក់នៅ​បាតអាង​វារីអគ្គីសនី នៅចំណុចអូរតាឡុះ ហើយបាត់​ខ្លួន ខណ:ដែលទូករបស់ជន​រងគ្រោះលិច​ឃើញ តែ​ស្បែកជើង​ជនរង​គ្រោះអណ្តែត​ទឹកនៅក្បែរ​ទូកលិច ធ្វើឲ្យមាន​ការភ្ញាក់​ផ្អើល ដល់​ក្រុមគ្រួសារមុជទឹក នៅចំណុចកើតហេតុ រយ:ពេលពេញ​មួយថ្ងៃ​តែមិនប្រទះ​ឃើញសាក​សពឡើយ លុះថ្ងៃទី១៤ ម្សិលមិញនេះ ក្រុមគ្រួសារ​បានមុជ​ទឹករុក​រកម្តង​ទៀត ក៏ប្រទះសាក​សពជនរង​គ្រោះស្លាប់ក្នុង​បាតអាងដែល​ជម្រៅប្រមាណជា៤ ម៉ែត្រដោយ​ស្លាប់ផ្កាប់មុខ រុំដោយសារាយ​ព័ទ្ធជុំខ្លួន​សាកសពយ៉ាង​ធ្វើរូបគេរើមិន​រួចទើបបណ្តាល​ស្លាប់បាត់​ជីវិតនៅ​ទីនោះតែម្តង ។



Previous Post Next Post