រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រថយន្ដព្រលះម៉ូតូពេញទំហឹងលាន់ដូចរន្ទះ


តាកែវ៖ អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរម្នាក់ទៀត បានរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូសុខៗ ត្រូវរថយន្តទំនើបមួយគ្រឿង ក្នុងទិសដៅផ្ទុយគ្នា បុកពេញទំហឹង កាលពីវេលាម៉ោង១១ និង១០នាទី ថ្ងៃទី៤ ខែវិច្ចិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧១-៧២ ស្ថិតនៅភូមិអូរស្វាយចេក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។


 តាមការឲ្យដឹងពីមន្រ្តីប៉ូលិសក្រុងដូនកែវ បានប្រាប់ថា រថយន្តបង្ក ម៉ាក TOYOTA FORD RANGER ពាក់ស្លាក់លេខ ភ្នំពេញ 2AS-0222 បើកបរដោយឈ្មោះ ប៉ាល់ ទិត្យវីរៈ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ជាមន្ត្រីរាជការ (មិនបានរងរបួសនោះទេ) រស់នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


 ចំណែកភាគីម៉ូតូរងគ្រោះ ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាក់លេខ តាកែវ 1Q-7564 បើកបរដោយឈ្មោះ ខា សុបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ រងរបួសបាក់ភ្លៅខាងស្តាំ និងអ្នករួមដំណើរម្នាក់ទៀត មានឈ្មោះ ខា កក្កដា ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសធ្ងន់ ទាំងពីរនាក់ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។


 អ្នកឃើញហេតុការណ៍ផ្ទាល់ បានប្រាប់ឲ្យដឹងថា ភាគីរថយន្តធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយនិងភាគីម៉ូតូ ដែលបើកបរពីត្បូងទៅជើងពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើររងរបួសធ្ងន់ទាំងពីរនាក់ តែម្តងទៅ។




Previous Post Next Post