កណ្តាល៖ ប្រជាពលរដ្ឋប្រទះឃើញសពអណ្តែតទឹក កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមាត់ទន្លេមេគង្គ ភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ។ ជនរងគ្រោះឈ្មោះ សុក វាស្នា ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិល្វា ឃុំកំពង់ឫស្សីស្រុកពារាំង ខេត្តព្រៃវែង មុខរបរលក់ដូរនៅផ្សារច្បារអំពៅ។
សម្ភារ:ជាប់ខ្លួនមាន៖ អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ១សន្លឹក និងទូរសព្ទ័ដៃ១គ្រឿងម៉ាកខេមហ្វូន X3មួយគ្រឿង។ ប្រភពបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋដីឥដ្ឋថា មានសាកសពអណ្តែតទឹកនៅចំណុចកើតហេតុខាងលើ។
ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋអាជ្ញាធរមូលដ្ឋាន គ្រូពេទ្យឃុំចុះពិនិត្យសាកសព និងបានបញ្ជាក់ថា ៖សាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ ។
Tags:
ព័ត៌មានជាតិ