រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ម៉ូតូស្កូបពី បោលបុក RX330 ដែលបត់ឆ្លងផ្លូវ​ពេញទំហឹង

ភ្នំពេញ៖ ឡិច​ស៊ីស RX-330មួយគ្រឿង ខណៈ​កំពុងបត់ឆ្លងផ្លូវ ស្រាប់តែមានម៉ូតូស្កូបពីមក​បុកពីចំហៀងយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្ត និ​ងម៉ូតូ រងការខូចខាតទាំងសងខាង តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។


 គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី៤ ខែ តុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ 271 កែងផ្លូវ ១៨៧ សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។


 អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីស RX-330 ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AV-5081 បើកតាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងមកត្បូងបត់ទៅផ្លូវ១៨៧ ស្រាប់តែមានម៉ូតូម៉ាកស្កូបពីអាយ ពណ៌ទឹកដោះគោមួយគ្រឿងស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GP-5103 បើកតាមបណ្តោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្តកំពុងបត់ពេញទំហឹង បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងស្តាំ។


 ម៉ូតូដួលរងការខូចខាតផ្នែកខាងមុខ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។ ក្រោយកើតហេតុភាគីទាំងសងខាងដោះស្រាយគ្នាមិនត្រូវ ប្រកែកយកត្រូវរៀងខ្លួន ទើប​សមត្ថកិច្ចមូល ដ្ឋានទាក់ទងឲ្យសម្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និ​ងម៉ូតូយកទៅរក្សាទុកនៅការិយាល័យ ចរាច រណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយតាមច្បាប់។


Loading...





Previous Post Next Post