រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បុកផ្តាច់ជីវិតទាំងគ្រួសារ បង្ករឡើងដោយរថយន្តHYUNDAI នៅស្រុកកណ្ដាលស្ទឹង


កណ្តាល៖ មួយគ្រួសារបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធម៌ គ្រោះថ្នាក់គួរឱ្យរន្ធត់នេះបានកើតឡើងនៅថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៤០នាទី លើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ត្រង់ចំណុចភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ស្នងការរងទទួលផែនចរាចរណ៍នៃស្នងការនគរបាលខេត្តកណ្តាលបានប្រាប់អោយដឹងថា៖ ជនរងគ្រោះទី០១ឈ្មោះ ខាត់ ពៅ ភេទប្រុស អាយុ២៨ឆ្នាំ ។ ទី០២ឈ្មោះ ហៀង ភ័ស្ត អាយុ២៥ឆ្នាំត្រូវជាប្រពន្ធ ទី០៣ឈ្មោះ ហៀង ធីតា ភេទស្រី អាយុ១៣ឆ្នាំ ទី០៤ឈ្មោះ ហៀង ផៃយ៉ម ភេទស្រី អាយុ១២ឆ្នាំ។

 អ្នកទាំង០៤មានទីលំនៅភូមិត្រពាំងចក ឃុំមហាឫស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ ម្ចាស់រថយន្តឈ្មោះ គឹម ថង មានទីលំនៅផ្ទះលេខ២០២ ផ្លូវវត្តអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកស្នងការរងបានបញ្ជាក់ថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA CLICK ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1T-4477 បើកបរសោយឈ្មោះ ខាត់ ពៅ ជាមួយក្រុមគ្រួសារ។

លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្តមួយគ្រឿងម៉ាក qq ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-2412 ប្រភេទបែន (អ្នកបើកបររត់គេច) ជាកម្មសិទ្ធិរបស់ឈ្មោះ គឹម ថង បើកបរមានទិសដៅផ្ទុយគ្នា បណ្តាលឱ្យស្លាប់ទាំងបួននាក់ មួយគ្រួសារ។ លោកបានបន្ថែមទៀតថា ជំហានដំបូងករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូ បើកបរចូល។



Previous Post Next Post