ប៉ៃលិន៖ មនុស្ស១៧នាក់រងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារតែអ្នកបើករថយន្តតាក់ស៊ីភ្ញាក់និងអ្នកនៅក្នុងរថយន្ត ស្រែកថាពស់រេចង្កូចទៅបុកម៉ូតូចតនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យក្រឡាប់ជាច្រើនត្រឡប់ អ្នករបួសត្រូវបានរថយន្តសង្រ្គោះដឹកមកកាន់មន្ទីរពេទ្យ។
ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង ១៣:៣០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្ថិតនៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រថយន្តមានឈ្មោះ សុ ផៃ ភេទប្រុស អាយុ២៥ ស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបររថយន្ត ម៉ាក SINEA ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AG-2769 ខូចខាតធ្ងន់ធ្ងរ។
ចំណែក ម្ចាស់ម៉ូតូ មានឈ្មោះ សំ ចាន់ណា ភេទ ប្រុស អាយុ២៧ ស្នាក់នៅភូមិ ទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក Honda Dream សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ប៉ៃលិន1C-2395 ខូចខាតយ៉ាងដំណំ។
Tags:
ព័ត៌មានជាតិ