រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

លោកវរសេនីយ៍ឯក តេងសុីណូ អធិការ នគរបាលខណ្ឌមានជ័យនាំអំណោយផ្តល់ជូនលោក វ៉ែន ចន្ថា សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា


ភ្នំពេញ៖ ថ្ងៃទី ០៤ ខែតុលា​ ឆ្នាំ ​២០១៨ វេលា​ម៉ោង​០៩ម៉ោង៣០នាទី ក្នុងឱកាសពិធីបុណ្យកាន់ បិណ្ឌ និង ភ្ជុំបិណ្ឌ ឆ្នាំ ២០១៨ ប្រពៃណីជាតិខ្មែរ លោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌមានជ័យ បានចាត់ឲ្យមន្រ្តីក្រោមឱវាទនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ទៅប្រគល់ជូនលោក វ៉ែន ចន្ថា សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌមានជ័យ និងជាអតីតមន្រ្តីនគរបាលនៃ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលបានចូលនិវត្តន៍ និង មានជម្ងឺលើសឈាម កំពុងសម្រាកព្យាលនៅផ្ទះ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។


 អំណោយដែល យកមកប្រគល់នាពេលនេះរួមមាន ៖ អង្ករ០១បាវ (ទម្ងន់៥០គីឡូក្រាម)​មីម៉ាម៉ា០១​កេស​ទឹកក្រូច០១កេស ,ត្រីខកំប៉ុង០១យួរ និង ថវិកាចំនួន ១០០,០០០ រៀល និងលោកនូ ទិនដែលបានសំរាកព្យាបាលជំងឺក្នុងនោះមានមីចំនួន១កេះត្រីខ ទឹកផ្លែឈើ១កេះថវិកា២០០០០០៛នេះជាការយកចិត្តទុកដាក់ពីថ្នាកដឹកនាំក្នុងខណ្ឌ លោកតែងមើលឃើញពីផលលំបាកកូនចៅក្រោមឱវ៉ាតរបស់លោកហើយជាការរំលែកទុកខ្លះពីក្រុមគ្រួសារផងដែ ។
Loading...
Previous Post Next Post