បន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី២១ ខែតុលា ២០១៨ មានករណី
បុរសម្នាក់លង់ទឹកស្លាប់នៅអូរខៃដនខណះពេល សម្រាកពីការងារថ្ងៃត្រង់ ហើយបានបបួលមិត្តភ័ក្តិមកលេងទឹកក៍ត្រូវលង់ទឹកស្លាបតែម្ដង។
ករណីនេះស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះ ឈ្មោះ ហុង ហន អាយុ២២ឆ្នាំ ស្រុកកំណើត ស្រុកពារាំង ខេត្តព្រៃវែង។បានមកធ្វើការជាមួយម្ដាយមីងនៅ ប៉ោយប៉ែតជាជាងដែក។
ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួចក៏ប្រគល់សព អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។