ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លារធ្វើការឃាត់ខ្លួនក្នុងករណីហឹង្សាដោយចេតនា(យកចបកាប់ កាប់ជនរងគ្រោះឲ្យរបួស) ករណីនេះបានកើតឡើងនៅចំណុចផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ តុប ផាន់ណា អាយុ៣៤ឆ្នាំ មុខរបរមិនេពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន)។
ចំណែកជនរងគ្រោះ ឈ្មោះ សាន យៀក ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកសំរាមស៊ិនទ្រី ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (របួសរយៈបាតដៃខាងស្តាំដេរចំនួន១៨ថ្នេរ) សម្ភារៈបន្សល់ទុក ៖ ចបកាប់ដងឈើ១។
នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីផ្ទះអ្នកជិតខាង ដែលនៅជិតបន្ទប់ជួលរបស់ខ្លួន ពេលជនរងគ្រោះកំពុងដើរ ស្រាប់តែមានជនសង្ស័យខាងលើ បានដើរពីក្រោយរួចយកចបកាប់មកលើជនរងគ្រោះ តែជនរងគ្រោះបានក្រឡេកឃើញរួចយកដៃខាងស្តាំចាប់ផ្លែចបកាប់បណ្តាឲ្យត្រូវរបួសបាតដៃ រួចជនរងគ្រោះបានស្រែកឲ្យអ្នកជិតខាងជួយ និងឃាត់បានខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទឹកថ្លាធ្វើការសាកសួ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។

Tags:
ព័ត៌មានជាតិ