រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឃាតកម្មសម្លាប់បងប្អូន២នាក់ ពេលនេះសមត្ថកិច្ចហៅឪពុកមា ម្ដាយមីង និងអ្នកជិតខាងសរុប៣ យកទៅសួរនាំ


កំពង់ឆ្នាំង៖ ឃាតកម្មសម្លាប់ ក្មេងស្រី២នាក់បងប្អូនបង្កើត នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចហៅឪពុកមា ម្ដាយមីង និងអ្នកជិតខាងសរុប៣នាក់ យកទៅសួរនាំតាំងពីថ្ងៃម្សិលមិញ ពុំទាន់អនុញ្ញាតឲ្យត្រឡប់ទៅវិញនោះទេ ។ ក្រោយមានអំពើឃាតកម្ម នេះកើតឡើង នគរបាលរបស់លោក បានឃាត់ខ្លួនមនុស្ស៣នាក់ ពីរនាក់ជាឪពុកមា និងម្ដាយមីងហើយម្នាក់ទៀត គឺជាអ្នកជិតខាងយកមកសួរនាំ ប៉ុន្ដែមិនទាន់អាចបញ្ជាក់ថា ពួកគេគឺជាអ្នកពាក់ព័ន្ធ ឬជនដៃដល់នៃការសម្លាប់ក្មេងស្រីរងគ្រោះទាំងពីរនាក់នោះឡើយ ក៏ព្រោះតែពួកគេមិនបានសារភាព។


ក្មេងស្រី២នាក់បងប្អូនបង្កើត ត្រូវឃាតកចិត្តខ្មៅគ្មានក្ដីមេត្ដាសម្លាប់រួចញាត់ចូលក្នុងកេស ហើយ យកទៅដាក់លើផ្ទះខ្ទម ដែលជនរងគ្រោះស្នាក់នៅរាល់ថ្ងៃ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាថ្ងៃត្រង់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ក្រោយការពិនិត្យកោសល្យវិច្ច័យ សមត្ថកិច្ចបញ្ជាក់ថា សពពិតជាត្រូវបានឃាតក សម្លាប់ និងយកទៅដាក់ក្នុង កេសដាក់ខោអាវ ពិតប្រាកដមែន។

ជនរងគ្រោះទាំងពីរ ទី១៖ឈ្មោះ អ៊ុល លក្ខណា អាយុ១៤ឆ្នាំ និងទី២៖ឈ្មោះ អ៊ុល ធីតា អាយុ៧ឆ្នាំ ។


Previous Post Next Post