រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រដូវបុណ្យភ្ជុំបិណ្ឌ ៦ថ្ងៃសម្រាប់ពលរដ្ឋ១៧ខេត្ត ធ្វើដំណើរតាមរថយន្តក្រុងមិនអស់ប្រាក់



ភ្នំពេញ ៖ រថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ ដោយមិនអស់កម្រៃ រយៈពេល៦ថ្ងៃពេញ និងនៅក្នុងរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃពេញ ។ យោងតាមការប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ២១៥គ្រឿង។


កន្លងមករៀងរាល់រដូវបុណ្យទានធំៗម្តងៗ ប្រជាពលរដ្ឋទូទៅ ជាពិសេសកម្មករកម្មការនី រាប់ម៉ឺននាក់បាន ចាកចេញពីរាជធានីភ្នំពេញ ទៅបណ្តាស្រុកនៃខេត្តនានា ដើម្បីជួបជុំបងប្អូនក្រុមគ្រួសារ រីករាយកម្សាន្តតាមប្រពៃណីជាតិយើង ។


ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានអំពាវ ឱ្យបណ្តារថយន្តឈ្នួលដឹកជញ្ជូនរបស់ឯកជនទាំងអស់ កុំតម្លើងថ្លៃ លើសពីថ្ងៃដឹកជញ្ជូនធម្មតា ប៉ុន្តែក្រុមឯកជនទាំងនោះភាគច្រើន មិនព្រមអនុវត្តតាមនោះទេ តម្លើងនៅតែតម្លើង ។


ដំណោះស្រាយបញ្ហាកង្វល់លើការចំណាយក្នុងការធ្វើដំណើរក្នុងឱកាសបុណ្យទានធំៗ ប្រមុខរាជរដ្ឋាភិបាល កម្ពុជាបានចាត់ចែងជាបន្តបន្ទាប់ រហូតដល់បុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ មានរហូតដល់ពលរដ្ឋ១៧ខេត្ត អាចធ្វើដំណើរទៅមក តាមរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ ដោយមិនអស់កម្រៃ រយៈពេល៦ថ្ងៃពេញ។

សម្តេចតេជោ ហ៊ុន សែន នៅតែអំពាវនាវដល់បណ្តា រថយន្តឈ្នួលឯកជនទាំងអស់ កុំតម្លើងថ្លៃឈ្នួលដដែល។




Loading...
Previous Post Next Post