ភ្នំពេញ៖ កាលពីវេលាម៉ោង៤ និង៤០នាទីទៀបភ្លឺថ្ងៃទី ៥ ខែ តុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅមុខវត្តឧណ្ណាលោម។ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តស៊ីណាមួយគ្រឿង បើកក្នុងល្បឿនលឿនផ្លូវបំបែកមិនបង្អន់ ក៏ជ្រុលទៅបុកម៉ូតូបុរសម្នាក់។
ម៉ូតូម៉ាកឌ្រីមសង់ពណ៌ខ្មៅស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GF-3461 បានបើកតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិទិសដៅពីត្បូងទៅជើងបម្រុងនឹងបត់ទៅផ្លូវកៀនវត្តឧណ្ណាលោម ស្រាប់តែមិនទាន់បានបត់ផងក៏មានរថយន្តម៉ាកស៊ីណាស៊េរីចាស់មួយគ្រឿង ពណ៌ប្រផេះ បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនក៏បុកចំពីមុខម៉ូតូបណ្តាលឲ្យដួលម៉ូតូរងការខូចខាតផ្នែកខាងមុខ។
Loading...
Tags:
ព័ត៌មានជាតិ