រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អាសូរទីកន្លែងដាក់ រថយន្តពន្លត់ អគ្គិភ័យ របស់ស្នងការ ខេត្តសៀមរាប


សៀមរាប៖ តោះអានទាំងអស់គ្នាបងប្អូន នឹងមជ្ឈដ្ឋាន ពលរដ្ឋនិងមន្ត្រីរាជការ ក្នុងខេត្តសៀមរាបបានមើលឃើញថា សព្វថ្ងៃរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ប្រៀបដូចជាកូន អត់មានឪពុក ម្តាយ មើលថែទាំ (គ្មានទីតាំងចំណតខ្លួនឯង ដើរសុំដីគេឯង ចត ទុកហាលថ្ងៃ ហាលភ្លៀង ដោយចាត់ទុកជាសម្ភាររបស់រដ្ឋចោលប្រៀបបីរដូចរបស់គ្មានតម្លៃទាល់តែសោះ ហើយក៏គ្មានអ្នកយកចិត្តទុកដាក់មើលថែនោះដែរ) ។

 តាមមន្រ្តីនគរបាលនៃស្នងការនគរបាលខេត្តបានទទួលស្គាល់ថាកន្លងមករថយន្តពន្លត់អគ្គិភ័យពិតជាគ្មានទីកន្លែងខ្លួនឯងមែន កន្លងមក ត្រូវបានសុំទីតាំងចតនៅក្នុងបរិវេណ មន្ទីរទេសចរណ៍ចាស់ បន្ទាប់មកក្រោយបោះឆ្នោតរួចហើយ ត្រូវផ្លាស់ប្តូរ ទៅសុំទីតាំងថ្មី ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប តែទីតាំងចំណតនេះ អត់សាកសម ទៅលើឈ្មោះ ជាអ្នកបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះឡើយ ។ 

សូមបញ្ជក់ផងដែរថា រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្ត មានចំនូន០៩ គ្រឿង តែប្រើបាន តែ ០៧គ្រឿងប៉ុណ្ណោះ ២គ្រឿងទៀតខូច ដោយឡែក ០៥គ្រឿង ដែលទើបតែទទួលបាន ពីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗកន្លងទៅនេះ បានបែងចែកទៅតាមបណ្តាស្រុកផងដែរ។





Previous Post Next Post