រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឡានសាំងយ៉ុង ព្រលះឡានឡង់គ្រីស័រ ពីក្រោយឡើងខ្ទេចគូទ


​ព្រះសីហនុ៖ កងរាជអាវុធហត្ថ​បានឱ្យដឹងថា​កាលពី​ថ្ងៃទី​២៦ ​ខែកញ្ញា ​ឆ្នាំ​២០១៨​ នៅ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៤​និង​១៣៥​ ស្ថិតក្នុង​ភូមិ​បឹង​ត្រាច​ ឃុំ​ចំការ​ហ្លួង ​ស្រុក​កំពង់សីលា ​ខេត្ត​ព្រះសីហនុ​ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​សាំង​យ៉ុង​ស្លាក​លេខ​ព្រះសីហនុ​2A-9829​។​

 ​អ្នកបើកបរ​ឈ្មោះ សន មាន ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ បាន​បុក​គូទ​រថយន្ត​ឡង់​គ្រី​សឺ ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ យ៉ាន់ សុខ​ឃឿន​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​រស់នៅ​ឃុំ​រមាសហែក​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​មាន​ទិសដៅ​ស្របគ្នា​បណ្តាលឱ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងក្រោយ​។

​ ​ចំពោះមុខ​កម្លាំង​អ​.​ហ​ស្នាក់ការ​សន្តិសុខ​៤០២​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​កំពង់​សិលា​នៅ​ការពារ​កន្លែងកើតហេតុ​និង​ជួយ​សំរួល​ចរាចរណ៍​។​រីឯ​វត្ថុតាង​រថយន្ត​ទាំ​ពីរ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា​បន្ត​តាម​នីតិវិធី ៕




Previous Post Next Post