រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បើកគេចម៉ូតូ ជ្រុលចង្កូត បុកចូលផ្ទះប្រជាពលរដ្ឋរបួសធ្ងន់ស្រាល២នាក់

កំពង់ឆ្នាំង៖ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅ​ក្នុងភូមិ​ទួល​ខ្សាច់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្រោយពី​មាន​រថយន្ត​ដឹក​ត្រី​មួយគ្រឿង ដែល​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន បន្ទាប់ពី​គេច​ម៉ូតូ​ឆ្លង រេ​ចង្កូត​ទៅបុក​ផ្ទះ​លក់​ចាប់ហួយ ធ្វើឱ្យស្ត្រី​ម្នាក់​ជា​ម្ចាស់ផ្ទះ​កៀប​ជាប់​រថយន្ត និង កុមារ​ម្នាក់​រងរបួស​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត  ។
ប្រភពបានបញ្ជាក់ថា នៅ​មុនពេល​កើតហេតុ មាន​រថយន្ត​ដឹក​ត្រី​មួយគ្រឿង ម៉ាក​នីសា​ន់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AL-៨៥៩១ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយបាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន នៅពេល​បើក​មកដល់​ចំណុចកើតហេតុ ដែលជា​កន្លែង​ផ្លូវខ្វែង​ទិស​ជា​បួន ក៏មាន​អ្នកបើកបរ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​សេ១២៥ ពាក់​ស្លាក​លេខ​១D-១៨៦៩បើកបរ​ដោយ​ឈ្មោះ កុយ ថា​ន់ អាយុ៥៩ឆ្នាំ ភេទ​ប្រុស រស់នៅក្នុង​ភូមិ​ទួល​ខ្សាច់ ។
ពេលនោះ​អ្នកបើកប​រថយន្ត បាន​ជាន់​ហ្វ្រាំង​មិន​ស៊ី ក៏​បួង​ចង្កូត​គេច​ពី​ម៉ូតូ​ ក៏​ជ្រុល​ចូលទៅ​ផ្ទះ​ប្រជាពលរដ្ឋ​ពេញ​មួយ​ទំហឹង​តែម្តង បណ្តាល​ឲ្យ​កុមារ​ម្នាក់ ដែល​នៅ​កន្លែង​នោះ ​រងរបួស​ធ្ងន់​ដឹង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ចំណែកឯ​ស្ត្រី​ម្នាក់​ជា​ម្ចាស់ផ្ទះ បាន​រង​កៀប​នឹង​រថយន្ត ប៉ុន្តែ​រថយន្ត​អស់​ល្បឿន រងរបួស​ស្រាល ។



Previous Post Next Post