ភ្នំពេញ៖ បុរសម្នាក់ អ្នកយាមផ្ទះសំណាក់បានជិះម៉ូតូមកទិញ បាកាសផឹកកុំឲ្យងងុយដេក ត្រូវជនសង្ស័យ១ក្រុម មកវាយបំណងប្លន់យកម៉ូតូតែមិនបានសម្រេច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១ និង០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ ទំនប់៧០ ម្តុំរ៉ារថភ្លើង ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ម៉េង សុជាតិ ភេទប្រុស អាយុ ២៤ឆ្នាំមុខរបរមើលការខុសត្រូវផ្ទះសំណាក់មួយកន្លែង ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុន ពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូ១ គ្រឿងម៉ាកឌ្រីមសង់ សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ ព្រៃវែង 1M-7604 មកទិញបាកាសញាំ ស្រាប់តែជិះមកដល់មុខកន្លែងលក់ចាប់ហួយមិនទាន់នឹងបានចុះទិញផងស្រាប់តែលេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូម៉ាកឌីអូបិទពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1AD-7802 ជិះមកជិតជនរងគ្រោះរួចហើយមកវាយប្រតាយប្រតប់គ្នាបំណងនឹងយកម៉ូតូតែមិនបានសម្រេច ដោយសារតែមានសមត្ថកិច្ចម្នាក់ស្លៀកពាក់ ស៊ីវិលឃើញបានមកជួយអន្តរាគមន៍ ទាន់ពេលវេលា ភ្លាមៗក្រុមជនសង្ស័យទាំង៣នាក់បានរត់ចោលម៉ូតូចូលផ្លូវរ៉ារថភ្លើងបាត់នឹងអ្នកបិទគូទមួយម៉ូតូទៀតមិនចាំម៉ាកមានគ្នា៣នាក់ដែរ ជិះគេចបាត់ស្រមោល ។
Tags:
ព័ត៌មានជាតិ