Thursday, September 27, 2018
សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតបានថ្នាំញៀនជាច្រើនកញ្ចប់
សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ
ភ្នំពេញ៖ ម៉ោង២ ទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៦០ម៉ែត្រ ក្រុម៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ភា វណ្ណៈ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
សមត្ថកិច្ចធ្វើការដកហូតបាន ក្រាមពណ៌សថ្លា ចំនួន៦កញ្ចប់តូច និងទូរសព្ទដៃចំនួន១គ្រឿង។ ជនសង្ស័យនេះ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត។
សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)
ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136