រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

គោយន្ដកន្ដ្រៃកិនមីនផ្ទុះកក្រើកមេឃ ធ្វើអោយមនុស្ស៣នាក់រងរបួសធ្ងន់


ព្រះវិហារ៖ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ យ៉ាងហោចណាស់មនុស្ស៣នាក់បាន​រងរបួស​ធ្ងន់​ស្រាល និង​គោយន្ត​កន្ត្រៃ១គ្រឿង រងការ​ខូចខាត​ទាំងស្រុង ក្រោយ​ហេតុការណ៍​ផ្ទុះ​មីន១គ្រាប់ ដែល​ស​ល់ពី​សម័យ​សង្គ្រាម នៅត្រង់ចំណុច​វាល​ចៀស ស្ថិតក្នុង​ភូមិ​សែន​តេ​ជៈ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

 ជនរងគ្រោះ ទី១.ឈ្មោះ គឹម សុ​ភ័​ត្ត្រា ភេទ​ប្រុស អាយុ៣៣ឆ្នាំ, ទី២.ឈ្មោះ ទិ​ត រិទ្ធី ភេទ​ប្រុស អាយុ៤៣ឆ្នាំ និង​ទី៣.ឈ្មោះ ភឿន សុភាព ភេទ​ប្រុស អាយុ៣០ឆ្នាំ រស់នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ ហើយពី​នាក់​ខាងលើ​មកពី​ស្រុក​គូលែន ខេត្តព្រះវិហារ។ អ្នក​ទាំង៣ មក​ស្នាក់នៅ និង​រកស៊ី​នៅ​ចំណុច​ទីតាំង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។ ជនរងគ្រោះ​ទាំង៣ ត្រូវបាន​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក១៦មករា​ខេត្តព្រះវិហារ។







Previous Post Next Post