រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បង្ក្រាប​គ្រឿងញៀនបាន​ជាង២គីឡូក្រាម, នឹងកាំភ្លើង​ម៉ា​កឡុក៣ដើម និង​កាំភ្លើង​ប្រើ​ខ្យល់១ដើម


ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ បង្ក្រាប​គ្រឿងញៀន ដកហូត​វត្ថុតាង​គ្រឿងញៀន​ជាង២គីឡូក្រាម នឹងកាំភ្លើង​ម៉ា​កឡុក៣ដើម កាំភ្លើង​ប្រើខ្យល់១ដើម និងមាន​រថយន្ត២គ្រឿង ក្រោម​ការដឹកនាំ​កម្លាំង​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​លោក​មាស ច័ន្ទ​ពិសិដ្ឋ ដែលជាព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បានចេញ​ប្រ​តិ​ប​ត្តិ​ការ នឹងបង្ក្រាប​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ប្រុស​ស្រី៥នាក់​នោះ​ ចំណាយពេល២ថ្ងៃ​ចុងក្រោយ​ធ្វើ​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​សិរីសោភ័ណ និង​បន្ត​ឈានទៅ​បង្ក្រាប​ផ្ទះជួល​ជនសង្ស័យ ដល់​ទឹកដី​ក្រុង​សៀមរាប​ខេត្តសៀមរាប​រកឃើញ​គ្រឿងញៀន​លាក់ទុក​ក្នុង​បន្ទប់​ជាង២គីឡូក្រាម​នោះ ។
កម្លាំង​នគរបាល​បង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន​ទាំង៥នាក់​ជា​បក្ខពួក និង​ជា​មេខ្លោង​គ្រឿងញៀន​ធំ​បានសម្រេច​នៅពេលនេះ​ក្រោយពី​កម្លាំង​នគរបាល​បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​រយៈពេល១ខែ​មកហើយ​ប្រើប្រាស់​វិធានការ​សម្ងាត់​តាមរយៈ​មុខសញ្ញា​ជនសង្ស័យ​គ្រឿងញៀន​ដែល​បាន​បង្ក្រាប​កន្លងមក​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យ​គ្រឿង​ញៀ​ង​ទាំងនេះ​ជា​មុខសញ្ញា​ជួញដូរ​លក់​ចែកចាយ​គ្រឿងញៀន​ចំនួន៣ខេត្ត​គឺ​ខេត្តបន្ទាយមានជ័យ សៀមរាប និង​ខេត្តបាត់ដំបង ។
ការបង្ក្រាប​សមត្ថកិច្ច​ដកហូត​បាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​wy៨៧៦៤គ្រាប់​ស្មើ​ទម្ងន់ ៧៩៩,៩៤ក្រាម, ថ្នាំញៀន​ម​តំ​ហ្វេ​តា​មីន​ទឹកកក​ទម្ងន់១៩៩៥,០១ក្រាម, ថ្នាំញៀន​កេ​តា មីន៨,៥១ក្រាម ថ្នាំ​គ្រាប់​អ៊ិ​ច​ស្រា្ត​ស៊ី​ទម្ងន់២,៩៦ក្រាម,ជញ្ជីង​ថ្លឹង​គ្រឿងញៀន៤គ្រឿង, អាវុធខ្លី៤ដើម ក្នុងនោះ​អាវុធ​ខ្យល់១ដើម,រថយន្ត​ចំនួន២គ្រឿង ។




Previous Post Next Post