រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ផ្ទហប្រជាពលរដ្ឋ ត្រូវអគ្គិភ័យឆាបឆេះខ្ទេចម៉ត់ទាំងស្រុង នៅខណ្ឌដង្កោ


ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងធ្វើពីឈើប្រក់ដែកស័ង្កសីត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចម៉ត់ទាំងស្រុង។ ហេតុការណ៍អគ្គីភ័យនេះបានកើតឡើងនៅ វេលាម៉ោង០១និង៣០នាទីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិបាគួសង្កាត់ដង្កោ ខណ្ឌដង្កោ ។

 ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សៅ វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ ផ្ទះដែលអគ្គិភ័យឆាបឆេះមានទំហំ៦x៨ធ្វើអំ ពីឈើប្រកស័ង្កសី ត្រូវអគ្គិភ័យឆេះអស់ទាំងស្រុង ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែផ្ទះកើតហេតុបានឱ្យថា ដំបូងគេឃើញផ្សែងហុយរួចបង្កចេញជាអណ្ដាតភ្លើងយ៉ាងសន្ឋោសន្ឋៅនៅផ្ទះកើត ហេតុភ្លាមៗប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានឱ្យជួយអន្តរាគមន៍ បន្ទាប់មកកម្លាំងអន្តរាគមន៍បង្កានិងពន្លត់អគ្គិភ័យរបស់សាលាខណ្ឌដង្កោបានចេញរថយន្តចំនួន៣គ្រឿងទៅជួយអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់បាញ់អស់០១ឡាន រលត់ទៅវិញទាំងស្រុង សម្ភារខូចខាតរួមមាន ម៉ូតូហុងដាឌ្រីមសេ១២៥ ឆ្នាំ២០០៨ ចំនួន១គ្រឿងនិងសម្ភារ នៅក្នុងផ្ទះចំនួនឆេះទាំងស្រុង ។




Previous Post Next Post