រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្ថកិច្ច វាយខ្នោះជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ក្រោយវាយប្លន់បុរសម្នាក់បានសម្រេច


ភ្នំពេញ៖ បុរសម្នាក់បាន​បែកក្បាលហូរឈាម​ បណ្ដាលឲ្យ​សន្លប់ស្ដូកស្ដឹង ក្រោយក្រុមជនសង្ស័យ៣នាក់ ប្រដាប់ដោយដុំថ្ម​ ធ្វើសកម្មភាព​វាយប្លន់យកទូរស័ព្ទ៤គ្រឿង និងលុយ ជាង២លានរៀល​ បានសម្រេច ហើយរត់គេចខ្លួនបានពាក់កណ្ដាលផ្លូវ​ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ដេញស្ទាក់ឃាត់ខ្លួនបានម្នាក់ វាយខ្នោះបញ្ជូនទៅសាកសួរនៅប៉ុស្តិ៍​ភ្លាមៗ ខណៈបក្ខពួក២នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍វាយប្លន់កើតឡើងកាលពីវេលាម៉ោង១០ នឹង២០នាទីព្រឹក​ថ្ងៃពុធ ទី២៦ ខែកញ្ញា​ ឆ្នាំ២០១៨ នៅក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោក អ៊ំ រតនា នាយនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានប្រាប់ដឹងថា​ ជនសង្ស័យ ដែល​ឃាត់ខ្លួននោះ ឈ្មោះ​ អ៊ុយ​ សុវណ្ណ​ ហៅ​”ម៉ាប់” ភេទប្រុស​ អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

 ចំណែកឯជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ រងរបួសធ្ងន់​បែកក្បាល។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ​ រាយការណ៍​ប្រាប់សមត្ថកិច្ចជំនាញ​ ធ្វើការសាកសួរ​ ដើម្បី​ស្រាវជ្រាវ​រកបក្ខពួក២នាក់ទៀត ដែលកំពុងរត់គេចខ្លួន​ យកមក​ផ្ដន្ទាទោស​តាមផ្លូវច្បាប់។


Previous Post Next Post