រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ភ្លើងឆេះ​ព្រះវិហារ ផ្អើលព្រះសង្ឃ និង​ពុទ្ធបរិស័ទ ​ចំណុះជើងវត្តសុវណ្ណបទុមវតី ហៅ វត្តរកាឃ្នួច


ត្បូងឃ្មុំៈ ពិធីសូត្រមន្តកាន់បិណ្ឌវេនទី៣ ស្រាប់តែ​អគ្គិភ័យមួយបានឆាបឆេះ​ចេញពីក្នុងព្រះវិហារ វត្តសុវណ្ណបទុមវតី ហៅវត្តរកាឃ្នួច បង្កការភ្ញាក់ផ្អើលដល់​ព្រះសង្ឃ និង​​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត មកជួយដងទឹកពន្លត់ និងរាយការណ៍ប្រាប់សមត្ថកិច្ច​ ទាក់ទងរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ភ្លាមៗផងដែរ។

 អគ្គិភ័យឆេះ​បល្ល័ង្ក​ព្រះ ក្នុងវត្តសុវណ្ណបទុមវតី ហៅវត្តរកាឃ្នួចនេះ បានកើតឡើងនៅវេលាម៉ោង៣៖៣០នាទីរសៀល​ថ្ងៃទី២៦ ខែកញ្ញា​ ឆ្នាំ២០១៨ ស្ថិតនៅភូមិរកាឃ្នួចជើង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ អគ្គិភ័យ​នេះ បានរលត់ទាំងស្រុង ​បន្ទាប់ពីរថយន្ត​ពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការរថយន្តពន្លត់អគ្គិ​ភ័យក្រសួងមហាផ្ទៃអន្តរាគមន៍ពន្លត់ ដោយប្រើ​ប្រាស់ទឹកអស់៣រថយន្ត ដែលបណ្ដាល​ឲ្យខូចខាត ព្រះពុទ្ធបដិមាករ(ថ្ម)​ ៤អង្គ(ធំ៣អង្គ តូច១អង្គ) ឆេះរោលសសរព្រះវិហារ ១ដើ​ម ឆេះកង្ហា Hatari ភ្ជួរជញ្ជាំង ៦គ្រឿង ឆេះរោលផ្ទាំងគំនូរ ដំបូលព្រះវិហារ​ ខូចខាត​២០%។ មូលហេតុ​ បណ្ដាលមកទៀនវស្សា ដែលដាក់នៅមុខ​បល្ល័ង្ក​ព្រះ សម្រាប់​ពុទ្ធបរិស័ទ​អុចអូប​។





Previous Post Next Post